ការប្រកួតហែលទឹកជើងឯក «Gunze Sport ព្រឹទ្ធាចារ្យហែម ថុន» នឹងចាប់ផ្ដើមនាខែក្រោយនេះ

ភ្នំពេញ៖ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជាបានឱ្យដឹងថា ការប្រកួតហែលទឹកជ្រើសរើសជើងឯក «Gunze Sport ព្រឹទ្ធាចារ្យហែម ថុន» លើកទី២ ឆ្នាំ២០១៧ នឹងប្រារព្ធធ្វើនៅថ្ងៃទី១៦ និង១៧ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ នៅអាងហែលទឹកនៃពហុកីឡដ្ឋាន ជាតិអូឡាំពិកតែម្តង។

Hem Thon Ponleu, 21, et sa jeune nièce Hem Thon Vitini, 17, préparent les jeux olympiques de Beijin a la piscine du stade Olympique de Phnom Penh. La délégation cambodgienne compte 4 athlètes. En plus des 2 nageurs, le marathonien Hem Bun Ting et la sprinteuse (100m) Sou Tith Linda.

សម្រាប់វិញ្ញាសាប្រកួតត្រូវបែងចែក ចេញជា៥ រួមមាន៖ កុមារាកុមារី ដែលមានអាយុចាប់ពី ៩ឆ្នាំរហូតដល់១១ឆ្នាំ, កុមារាកុមារី ដែលមានអាយុ ចាប់ពី១២ឆ្នាំរហូតដល់១៤ឆ្នាំ, យុវជនយុវតី ដែលមានអាយុចាប់ពី ១៥ឆ្នាំរហូតដល់១៨ឆ្នាំ, ក្រុមកីឡាករ-កីឡាការិនី ជម្រើសកម្ពុជា និងក្រុមកីឡាករ-កីឡាការិនី ជនពិកា ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ