Hun Sen Cup៖ ប៉ូលិស លត់វេស្ទើន ២-០ ក្នុងជំនួបជើងទី១

ភ្នំពេញ៖ ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) បានទទួលគ្រាប់បាល់ចំណេញ ២គ្រាប់ពីការប្រកួតជើងទី១ ដំណាក់កាលទី៣ នៃពាន Hun Sen Cup 2017 បន្ទាប់ពីយកឈ្នះក្រុមវេស្ទភ្នំពេញ ដោយលទ្ធផល ២-០ នៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចមិញ ។ ជ័យជម្នះបើកទំព័ររដូវកាលថ្មី នៃ Hun Sen លើកទី១១នេះ គឺធ្វើសម្រេចដោយកីឡាករ អ៊ុល រ៉ាវី នៅនាទីទី៣៩ និងកីឡាករ នួន បូរី នៅនាទីទី៧៥ ។
ចំណែកក្រុមវេស្ទើនភ្នំពេញ ក៏មានឱកាសវាយបកជាច្រើនលើកផងដែរ តែមិនអាចធ្វើអ្វីអតីតក្រុមជើងឯក ឆ្នាំ២០១៤នេះបានឡើយ ។ ដូច្នេះជាបណ្ដោះអាសន្នក្រុមប៉ូលិស គឺមានមានគ្រាប់បាល់ចំណេញ ២គ្រាប់ក្នុងដៃ ប៉ុន្ដែត្រូវចាំអ៊ុតលទ្ធផលនៃជំនួបជើងទី២ ដែលនឹងធ្វើឡើងលើទឹកដីវេស្ទើនវិញម្ដង ដើម្បីកាត់សេចក្ដី តើក្រុមណានឹងបន្ដដំណើរទៅដំណាក់កាលទី៤ ខណៈប៉ូលិសទាមទារត្រឹមស្មើ រីឯវេស្ទើន ត្រូវការឈ្នះលើសពី ២គ្រាប់នោះ?
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ