ការប្រកួត AFC Champions League ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ!

ការប្រកួត AFC Champions League 2015 ដែលជាការប្រកួតដណ្តើមពានរង្វាន់ដោយមានការចូលរួមពីបណ្តាក្លឹបបាល់ទាត់នៅក្នុងតំបន់អាស៊ីនិងរៀបចំឡើងដោយ Asian Football Confederation (AFC) បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ។ សម្រាប់ក្រុមដែលឈ្នះក្នុងការប្រកួតនេះនឹងមានសិទ្ធិឡើងទៅលេងក្នុងព្រឹត្តិការណ៍ FIFA Club World Cup 2015 ជាបន្តទៀត។ សូមបញ្ជាក់ថា ក្លឹប Western Sydney Wanderers គឺជាក្លឹបដែលត្រូវការពារតំណែងជើងឯកត្រូវបានធ្លាក់ទៅហើយកាលពីក្នុងវគ្គជម្រុះតាមពូល។
កម្មវិធីប្រកួត AFC Champions League ក្នុងឆ្នាំនេះបានចាប់ផ្តើមតាំងពីថ្ងៃទី៤ ខែកុម្ភៈ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២១ ខែវិចិ្ឆកាខាងមុខនេះ។ ក្រោយការប្រកួតជម្រុះក្នុងពូលនិងវគ្គ play-off អស់រយៈពេលជាច្រើនខែមកនេះ ឥលូវយើងបានរកឃើញក្លឹបពីរដែលនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី១នៅថ្ងៃទី៧ ខែវិចិ្ឆកាខាងមុខនោះគឺក្លឹប Guangzhou Evergrande របស់ប្រទេសចិនដែលបានយកឈ្នះក្លឹបមកពីប្រទេសជប៉ុន Gamba Osaka ក្នុងលទ្ធផលទាំងពីរជើងសរុប ២-១។ ចំណែកឯក្លឹប Al-Ahli របស់ប្រទេសអារ៉ាប់រួមដែលបានយកឈ្នះក្លឹប Al-Hilal របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតសរុបលទ្ធផលទាំងពីរជើងគឺ ៤-៣។ សូមបញ្ជាក់ថា ក្លឹប Guangzhou Evergrande គឺជាម្ចាស់ជើងឯកក្នុងកម្មវិធីនេះកាលពីឆ្នាំ២០១៣កន្លងទៅ៕

AFC Champions League Final

Guangzhou EvergrandeGuangzhou Evergrande (China)

Al-AhliAl-Ahli (UAE)

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ