AFC Cup៖ បឹងកេត បន្ដចាញ់ Global ៣-១ ក្នុងជំនួបបង្គ្រប់កិច្ចម្សិលមិញ

ភ្នំពេញ៖ ទីបំផុតក្រុមបឹងកេត មិនអាចធ្វើអ្វីក្រុម Global FC របស់ហ្វីលីពីនបានឡើយ នៅក្នុងជំនួបបង្គ្រប់កិច្ចពូលF នៃពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ី AFC Cup 2017 កាលពីយប់មិញ ដោយបន្ដចាញ់ ៣-១ នៅលើទឹកដីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ខណៈជើងទី១ ចាញ់ ២-០ ក្នុងទឹកដីរបស់ខ្លួន ។ ប៉ុន្ដែយ៉ាងណាវាគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមកំពុងលេខ៤ នៃលីគកំពូលកម្ពុជានេះប៉ុណ្ណោះ បន្ទាប់ពីក្រុមតំណាងកម្ពុជានេះ បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ និងមាន ៤ពិន្ទុជាមួយលទ្ធផល ៦ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៤ ។

ចំណែកការបន្ថែម ៣ពិន្ទុរបស់ក្រុម Global បានធ្វើឲ្យក្រុមរក្សាតំណែងកំពូលតារាងមាន ១៥ពិន្ទុ ដើម្បីឡើងទៅវគ្គបន្ដ ។ ដោយឡែកការប្រកួតបង្គ្រប់កិច្ចមួយគូទៀត គឺក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី បានយកឈ្នះក្រុមបាតតារាង Magwe របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ៣-១ ។ ជ័យជម្នះនេះ បានជួយក្រុម Johor Darul Ta’zim ឲ្យរក្សាកៅអីលេខរៀងទី២ ក្នុងពូលF ដដែល បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតឈ្នះ៤ ស្មើ១ និងចាញ់១ រួចមក ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ