តើក្លឹបណានឹងឈរនៅកំពូលតារាងលីកកំពូលកម្ពុជារវាង ក្លឹបបឹងកេត និង ក្លឹបភ្នំពេញក្រោន?

ថ្ងៃស្អែកនេះជាការប្រកួតធំប្រចាំរដូវកាលឆ្នាំ ២០១៥ នេះដោយក្លឹបភ្នំពេញក្រោន ត្រូវជួបប្រកួតជាមួយក្លឹបបឹងកេតអង្គរ ដើម្បីកាត់សេចក្តីថាក្លឹបណានឹងបញ្ចប់រដូវកាលទៅនៅកំពូលតារាង។ ក្លឹបដែលឈនៅកំពូលតារាងនឹងដំណាងប្រទេសកម្ពុជាដើម្បីចូលរួមការប្រកួត Toyota Mekong Cup ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ១ វិចិ្ឆកា ខាងមុខនេះនៅប្រទេស ឡាវ។ គួរបញ្ជាក់ផងដែរថាកាលពីជើងទី ១ ក្លឹបទាំងពីរបានត្រឹមស្មើគ្នា ០-០ ដូចនេះនៅថ្ងៃស្អែកនេះក្លឹបភ្នំពេញក្រោនត្រូវការជ័យជម្នះជាដាច់ខាត ស្របពេលដែលក្លឹបបឹងកេតអង្គរត្រូវការត្រឹមស្មើ ឬ ឈ្នះ។

PPCFC vs BKA Final game

អត្ថបទ៖ រិទ្ធី
រូបភាព៖ ភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ