សូត្រ ប៊ុនធី បង្ខំឲ្យលូម លេងលើកទង់ជ័យស ត្រឹមទឹកទី៣

ភ្នំពេញ៖ ការប្រកួតប្រដាល់លើសង្វៀនអាស៊ីអាគ្នេយ៍កាលពីយប់ថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ បានធ្វើឲ្យទស្សនិកជនមានភាពរីករាយយ៉ាងខ្លាំងបន្ទាប់ពីអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធី បានបង្ខំឲ្យអ្នកប្រដាល់ជើងខ្លាំងថៃលូម លេង (Loom Leng) ចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៣ ទៅទៀត ។ នេះជាអ្នកប្រដាល់ខ្មែរទី២ហើយដែលយកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃរូបនេះមុនទឹកទី៥ បន្ទាប់ពីកីឡាករឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ ការប្រកួតរវាងអ្នកប្រដាល់ទាំង ២រូបនេះបន្ទាប់ពីធ្វើការស្ទាបស្ទង់គ្នានៅទឹកទី១ មកនោះ ហើយចាប់ពីទឹកទី២ ទៅពួកគេបានចាប់ផ្ដើមវាយប្រហារគ្នាលែងសំចៃកម្លាំងតែម្ដង ។

លូម លេងបានទាត់សង្គ្រប់លើប៊ុនធីតែប៊ុន ធីបានវាយប្រហារជើងក្រោមវិញយ៉ាងចាស់ដៃដែរ ។ មកដល់ទឹកទី២និងដើមទឹកទី៣លូម លេងចាប់ផ្ដើមមានបញ្ហាជើងក្រោម ។ ស្ថិតក្នុងស្ថានភាពបែបនេះប៊ុនធីវាយប្រហារជើងក្រោមផ្ទួនៗធ្វើឲ្យលូម លេងចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី៣តែម្ដង

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ