សហព័ន្ធតេក្វាន់ដូអាយ.ធី.អែហ្វ (I.T.F) រុះរើក្បាលម៉ាសុីនដើម្បីពង្រឹងការងារអាណត្តិថ្មី

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូស្ទីល I.T.F (International Taekwondo Federatuon) បានធ្វើមហាសន្និបាតវិសាមញ្ញរបស់ខ្លួននៅព្រឹកថ្ងៃទី២៩ន ខែមេសានេះ ក្រោមការចូលរួមរបស់លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញធ្វើជាសាក្សីនៅក្នុងមហាសន្និបាតវិសាមញ្ញនេះ ។

នេះជាមហាសន្និបាតមួយដែលមានការរុះរើក្បាលម៉ាស៊ីដឹកនាំដ៏ធំតែម្ដង។លោកកែវ រ៉េមីដែលមុននេះជាប្រធានកិត្តយសរបស់សហព័ន្ធនោះបន្ទាប់ពីបានជាប់ឆ្នោតជាប្រធានសហព័ន្ធតេក្វាន់ដូ អាយ ធី អេហ្វអាស៊ីអាគ្នេយ៍កាលពីប៉ុន្មានតែមុននោះបានជាប់ឆ្នោតជាប្រធានសហព័ន្ធតេក្វាន់ដូអា ធី អេហ្វ កម្ពុជាជំនួសលោកអ៊ុក រី ដែលបានប្រកាសលាលែងពីប្រធានសហព័ន្ធ ដោយលោកអ៊ុក រីដែលជាប្រធានសហព័ន្ធចាស់ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការច្បាប់ ។ ចំពោះប្រធានកិត្តិយសគឺលោកបួន លឹមហេង ។ចំពោះអនុប្រធានសហព័ន្ធវិញនោះមានចំនួន៦រូគឺលោកអៀង អូននី លោកជេត ជាលី លោកលឹម រតនៈ លោកឈួន ចាន់ថន លោកផាន់ វណ្ណារ័ត្ន និង លោកវេជ្ជបណ្ឌិតសុខ ប៊ុនថា ។ លោកប៊ួន ហ៊ីងសុធីយ៉ានៅបន្តរក្សាតំណែងជាអគ្គលេខាធិការសហព័ន្ធដដែល ។

ចំពោះអគ្គលេខាធិការរងដែលមានចំនួន៤រូបនោះមានលោកវេជ្ជបណ្ឌិតហ៊ឹម រីដា លោកអ៊ូ រតនា លោកសឹម សានត្រាន និង លោកកៅ មករា ។ លោកប៉ាល់ ជីវ័ន្ឌនៅរក្សាតំនែងជាអគ្គហិរញ្ញិកដដែល ។ ជារួមអង្គមហាសន្និបាតបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈនិងប្រកាសសមាសភាពសមាជិកប្រតិបត្តិថ្មីដែលមានចំនួន១៧រូប ។

មតិយោបល់

Sponsor

អត្ថបទថ្មីៗ