ក្លឹបកាំភ្លើងធំ Arsenal បំបាក់ក្លឹប Bayern Munich ដើម្បីបន្តក្តីសង្ឃឹមក្នុង Champions League

ក្លឹបកាំភ្លើងធំ Arsenal រកបានបីពិន្ទុលើកដំបូងរបស់ខ្លួនក្នុងការប្រកួតកម្មវិធី Champions League បន្ទាប់ពីបានបំបាក់ក្លឹបជើងឯករបស់ប្រទេសអាល្លឺម៉ង់ដ៏ Bayern Munich ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះរួចមក។ ក្រោយពីបានចាញ់ពីរប្រកួតដំបូងរបស់ខ្លួននៅក្នុងព្រឹត្តការណ៍ UEFA Champions Leagueនេះក្លឹប Arsenal ត្រូវបានគេមើលឃើញថាអាចនឹងគ្មានសង្ឃឹមបន្តទៅលេងវគ្គជម្រុះនោះទេព្រោះត្រូវប៉ះក្លឹប Bayern Munich ដែលជាក្រុមមួយខ្លាំងនៅទ្វីបអឺរ៉ុប។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud នៅនាទីទី៧៧ និង មួយគ្រាប់ទៀតរបស់កីឡាករ Mesut Ozil នៅនាទីទី ៩០+ គឺជាគ្រាប់បាល់នាំសំណាងដែលបានធ្វើឲ្យក្លឹប Arsenal បានបន្តក្តីសង្ឃឹមរបស់ខ្លួនក្នុងការឡើងទៅលេងវគ្គជម្រុះជាបន្តទៀត។ ចង់ដឹងថាគ្រាប់បាល់របស់ក្លឹប Arsenal ស៊ុតចូលបែបណាសូមប្រិយមិត្តទស្សនាវីដេអូ Highlight ខាងក្រោមនេះ៖

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ