សហព័ន្ធប្រដាល់សាកលកម្ពុជាមានគម្រោងបញ្ជូនអ្នកប្រដាល់ ៤រូបទៅហាត់នៅគុយបា

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានធ្វើលិខិតមួយផ្ញើទៅស្ថានទូតគុយបាប្រចាំនៅកម្ពុជាដើម្បីស្នើសុំបញ្ជូនអ្នកប្រដាល់សាកល ៤រូបទៅហ្វឹកហាត់នៅទីនោះដែលជាផ្នែកមួយនៃការត្រៀមខ្លួនដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ SEA Games នាខែសីហាឆ្នាំ២០១៧ នេះនៅប្រទេសម៉ាឡេស៊ី ។

បើតាមការឲ្យដឹង លិខិតដែលចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជានោះគឺត្រូវបានផ្ញើរទៅកាន់ស្ថានទូតគុយបាដោយមានកម្មវត្ថុស្នើរសុំឲ្យសហព័ន្ធប្រដាល់គុយបាជួយបង្វឹកដល់កីឡាករកម្ពុជា ៤រូបសម្រាប់ត្រៀមការប្រកួតកីឡាថ្នាក់តំបន់នាខែសីហាខាងមុខនេះ ។ សូមបញ្ជាក់ថា គុយបាជាប្រទេសមួយដែលមានគ្រូបង្វឹកប្រដាល់ល្អៗហើយមានប្រទេសច្រើនណាស់នៅលើពិភពលោកដែលទទួលយកគ្រូបង្វឹកប្រដាល់ពីប្រទេសគុយបា ។ កម្ពុជាសព្វថ្ងៃក៏បង្វឹកដោយគ្រូជនជាតិគុយបាដែរដែលគ្រូបង្វឹករូបនោះមកបង្ហាត់នៅកម្ពុជាហើយគេចខ្លួនមិនត្រឡប់ទៅប្រទេសវិញឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ