មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ ឈានចូលដល់សប្តាហ៍រន្ធត់ខណៈក្រុមខ្លាំងៗត្រូវការលទ្ធផលឈ្នះជាដាច់ខាត!

ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីករដូវកាលឆ្នាំ២០១៥ ជុំទី ២ ឥលូវនេះបានឈានចូលដល់សប្តាហ៍ទី២២ ដែលជាសប្តាហ៍ចុងក្រោយហើយ។ សម្រាប់ការប្រកួតក្នុងសប្តាហ៍នេះនឹងមានការប្រកួតសំខាន់ៗជាច្រើនដែលលោកអ្នកមិនអាចរំលងបានឡើយជាពិសេសគឺជំនួបរវាងក្លឹបធំពីរដែលកំពុងឈរលំដាប់លេខ១ និងលេខ២ តែម្តងពោលគឺក្លឹបបឹងកេតអង្គរ និង ក្លឹបភ្នំពេញក្រោន ដោយក្លឹបទាំងពីរនឹងត្រូវប្រកួតដើម្បីដណ្តើមកៅអីសម្រាប់ទទួលបានសិទ្ធិតំណាងប្រទេសកម្ពុជាទៅចូលរួមការប្រកួត Toyota Mekong Cup 2015 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ វិចិ្ឆកាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ក្លឹបបឹងកេតអង្គរ បច្ចុប្បន្នកំពុងតែឈរនៅលំដាប់ថ្នាក់លេខ១ ដែលមាន ៥៤ ពិន្ទុស្របពេលដែលក្លឹបភ្នំពេញក្រោនឈរនៅលេខ២ និងមាន ៥១ ពិន្ទុ។ ការប្រកួតរវាងក្លឹបទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់វេលាម៉ោង ៣:៣០ នាទីរសៀល។ ក្រៅពីនេះក៏មានការប្រកួតដើម្បីដណ្តើមកៅអី ៤ ដើម្បីទៅលេងវគ្គជម្រុះលីកកំពូលផងដែរដោយក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ ត្រូវប្រកួតជាមួយក្លឹបខេមបូឌានថាយហ្គ័រ។ សូមបញ្ជាក់ថា ក្លឹបទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីធានាថាខ្លួននឹងមានសិទ្ធិលេងបន្តនៅវគ្គជម្រុះ។ ចំណែកឯមួយគូទៀតនោះគឺក្លឹបស្វាយរៀងនឹងបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលភ្ញៀវណាហ្គាវើល ដែលណាហ្គាវើលក៏ត្រូវការឈ្នះជាដាច់ខាតដើម្បីធានាថាខ្លួននឹងបានលេងវគ្គចម្រុះដូចគ្នា។ ដូចនេះការប្រកួតក្នុងសប្តាហ៍នេះប្រាកដជាជក់ចិត្តមិនខានសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា។ ចំណែកឯក្រុមស៊ីម៉ាក់ត្រូវប៉ះជាមួយក្រុមគិរីវង្ស។ ក្រុមទាំងពីរនេះក៏ត្រូវការឈ្នះដូចគ្នាដើម្បីនៅបន្តក្នុងលីកកំពូលលេងនៅរដូវកាលក្រោយ។ ក្រុមដែលចាញ់អាចនិយាយថាប្រឈមនឹងការកាត់ចោលជាពិសេសក្រុមគិរីវង្សដែលម្តង។
ខាងក្រោមនេះគឺជាតារាងនៃការប្រកួតក្របខណ្ឌកំពូលមិត្តហ្វូនខេមបូឌានលីកសម្រាប់ជុំទីពីរសប្តាហ៍ទី២២៖

Week22

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ