យ៉េន ឌីណា និង សូត្រ ប៊ុនធី ឡើងសាកកម្លាំងជាមួយជើងខ្លាំងថៃ ២រូបនៅចុងសប្តាហ៍នេះ!

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ លើសង្វៀនខេស៊ីមេនរបស់អាស៊ីអាគ្នេយ៍អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃលូមលេង (Loom Leng) ។ អ្នកប្រដាល់ថៃរូបនេះញញើតតែឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យតែម្នាក់ប៉ុណ្ណោះ ព្រោះគេធ្លាប់ប្រកួតជាមួយឌីម៉ាច្រើនលើកមកហើយតែគ្រប់ការប្រកួតគេតែងតែសន្ល់ក្រោមថ្វីកែង និង ជង្គង់ឌីម៉ារហូតមក ។ សម្រាប់ពេលនេះប៊ុនធីដែលជាកំពូលអ្នកខ្លាំងមួយរូបដែរនោះគេបានប្រកាសថាគេចង់សាល្បងសមត្ថភាពជាមួយលូម លេង ក្នុងខណៈដែលអ្នកប្រដាល់ថៃរូបនេះក៏កំពុងតែចង់សាកល្បងជាមួយប៊ុនធីដែរនោះ ។ជាមួយនឹងការគឃ្លើនចង់ជួបគ្នាដែរនោះពួកគេបានព្យាយាមហ្វឹកហា់ដូចគ្នាដើម្បីដណ្ដើមជ័យជំនះឲ្យខាងតែបានដូចគ្នា ។

 គួរបញ្ជាក់ថាយ៉េន ឌីណា របស់ក្លិបអប្សរាគុនខ្មែរ និង ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ក៏សុទ្ធតែធ្លាប់ចាញ់អ្នកប្រដាល់ថៃរូបនេះ តែសម្រាប់សូត្រ ប៊ុនធីនេះជាលើកដំបូងហៃយដែលគេជួបជាមួយលូម លេងនេះ ។ នរណាចាញ់នរណាឈ្នះវាជារឿងលំបាកនឹងកំណត់មុនណាស់ព្រោះទាំងសងខាងសុទ្ធតែខ្លាំងដូចគ្នាហើយត្រៀមខ្លួនដើម្បីឈ្នះដូចគ្នាទៀតផង ។

មួយគូទៀតនោះគឹ យ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃមួយរូបទៀតឈ្មោះផាត ឆៃយ៉ាក់ភូមិ (Phat Chhayakphum) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ ផាត ឆៃយ៉ាភូមិក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរទោះបីគេធ្លាប់ត្រូវឃីម ឌីម៉ា វ៉ៃឲ្យសន្លប់ក៏ពិតមែនតែគេក៏ធ្លាប់ឈ្នះឌុម កែវដាដែរ ។ អ្នកប្រដាល់ថៃរូបនេះមានកលល្បិចទាំងវ៉ៃចេញ ទាំងការពារបានល្អឥតខ្ចោះតែគេមានចិត្តមិនសូវធំឡើយ ។ ជាមួយនឹងកម្លាំងដ៏អស្ចារ្យនោះគេមានចលនាវ៉ៃបានរហ័សរហួនណាស់គឺរហ័សទាំងការវាយលុក ទាំងការ  ការពារ ។ តាមពីទៅ កែង និងជង្គង់គេលំបាកទប់ទល់ណាស់ឯការទាត់ចេញរបស់ពួកគេប្រកបដោយកលល្បិចទៀតផង ។ ចំពោះឌីណាវិញគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរតែមួយរយៈនេះការប្រកួតរបស់ជួបបរាជ័យញឹកញាប់ណាស់ដោយសារតែគេជាមាន់ខ្លាំងដែលចងជើងលុះមានឱកាសឡើងវ៉ៃម្ដងៗបែរជាផ្អើលសង្វៀនទៅវិញ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ