បាក់អំណួតហើយពេលនេះ! ឃុន ក្រុងថេប សន្លប់ក្នុងទឹកទី៣​ ក្រោមកណ្តាប់ដៃនាគខ្មៅឃីម ឌីម៉ា

ភ្នំពេញ៖ បន្ទាប់ពីសន្លប់ក្នុងទឹកទី៥ ក្រោមទម្ងន់កែង និងជង្គង់របស់ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យទាំងមិនអស់ចិត្តកាលពីលើកមុនម្តងហើយនោះ កីឡារថៃ ឃុន ក្រុងថេប ការប្រកួតសងសឹកកាលពីយប់ថ្ងៃទី២១មេសាលើសង្វៀនខេស៊ីមេនរបស់អាស៊ីអាគ្នេយ៍អ្នកប្រដាល់ជើងខ្លាំងថៃឃុន ក្រុងថេប (Khun Krongthap) ត្រូវឌីម៉ាវ៉ៃឲ្យសន្លប់កាន់តែរហ័សជាងមុនគឺនៅទឹកទី៣ ។ ការប្រកួតសងសឹកលើកនេះឃុន ក្រុងថេបបានប្រើស្នៀតប្លែកៗ និង ពិសេសដើម្បីយកឈ្នះឌីម៉ា ។ ទោះបីមានពេលខ្លះការវ៉ៃចេញរបស់គេហាក់ដូចជាគៀបសង្កត់ខ្លាំងលើឌីម៉ាក៏ពិតមែនក៏ឌីម៉ានៅរក្សាអារម្មណ៍មិនជ្រួលច្របល់ឡើយ ។

ឌីម៉ាបានប្រើការវ៉ៃចេញមួយៗតែធ្ងន់ហើយនៅពេលចូលកៀកឌីម៉ាបញ្ចេញជង្គង់និងកែងបានយ៉ាងល្អ ។ ក្រុងថេបក៏ព្យាយាមប្រើកែង និងជង្គង់វាយប្រហារតបតមកលើឌីម៉ាវិញដែរ ។មកដល់ទឹកទី៣ឌីម៉ាបានបញ្ចេញមួយកែងចំគោលដៅបានយ៉ាងល្អធ្វើឲ្យឃុន ក្រុងថេបសន្លប់ក្រោកលែងរួចតែម្ដង ។ ជ័យជម្នះលើកទី២នេះទំនងជាក្រុងថេបលែងហ៊ានក្អេងក្អាងប្រកាសឡើងសងសឹកទៀតហើយមើលទៅ ។

គួរបញ្ជាក់ថាអ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូបត្រូវអ្នកប្រដាល់ថៃរូបនេះបង្ក្រាបបានគឺផល សោភ័ណ្ឌក្លិបទាឡីដំរីមានរិទ្ធត្រូវក្រុងថេបផ្ដួលបាននៅទឹកទី ១ និង សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកចាញ់ឃុន ក្រុងថេបដោយពិន្ទុ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ