លីគកំពូលកម្ពុជា៖ ណាហ្គា ប៉ះបឹងកេតស្អែកលើកពេល តែ ២គូទៀត ប្រកួតធម្មតា

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់ក្លឹបបាល់ទាត់ណាហ្គាវើល បានឲ្យដឹងថា គម្រោងបើកទ្វាពហុកីឡដ្ឋានជាតិទទួលអតីតក្រុមជើងឯក ២ជំនាន់បឹងកេតអែហ្វស៊ី នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមេសាស្អែកនេះ ត្រូវបានលើកពេកទៅប្រកួតថ្ងៃអាទិត្យ ទី២៣ ខែមេសាវិញហើយ ដោយរក្សាទីលាន និងពេលវេលាប្រកួតនៅដដែល ។

ចំពោះមូលហេតុយ៉ាងណានោះ មិនត្រូវបានទម្លាយឲ្យដឹងឡើយ ។ ប៉ុន្ដែកម្មវិធីប្រកួតថ្ងៃស្អែក គឺនៅសល់ ២គូជាធម្មតា រួមមានក្រុមជម្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ត្រូវជួបក្រុមវេស្ទើនភ្នំពេញ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ត្រូវជួបក្រុមអាស៊ីអឺរ៉ុប ដែលនឹងធ្វើឡើងលើទីលានពហុកីឡដ្ឋានចាស់ដូចគ្នា ហើយថែមទាំងមានការផ្សាយផ្ទាល់ដោយក្រុមការងារទូរទស្សន៍ BTV-News ទាំង ២ប្រកួតទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ