សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អនុញ្ញាត្តឲ្យក្លឹបបឹងកេត ប្តូរឈ្មោះថ្មីតាមសំណើ

ភ្នំពេញ៖ តាមរយៈលិខិតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ដែលទើបតែបានចុះហត្ថលេខាដោយលោកម៉ៃ តុលា ដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានឲ្យដឹងថា FFC បានយល់ព្រម និងអនុញ្ញាត្តឲ្យក្លឹបបាល់ទាត់បឹងកេត ប្តូរឈ្មោះថ្មីទៅតាមការស្នើសុំរបស់ខ្លួន ។

សេចក្តីសម្រេចដដែលបានបញ្ជាក់ឲ្យដឹងថា ក្លឹបជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៦ នេះនឹងប្តូរឈ្មោះទៅជា «ក្លឹបបាល់ទាត់បឹងកេតអេហ្វសុី ឬ Boeung Ket FC » ជំនួសឲ្យឈ្មោះចាស់ ក្លឹបបាល់ទាត់បឹងកេតអង្គអែហ្វសុី ដែលបានប្រើប្រាស់កាលពីរដូវកាលកន្លងមកបន្ទាប់ពីទទួលបានការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនស្រាបៀរអង្គរនោះ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ