គម្ពីគុនល្បុក្កតោដែលចំណាយពេលស្រាវជ្រាវអស់ ២០ឆ្នាំចេញលក់ជាផ្លូវការហើយ!

ភ្នំពេញ៖ ដើម្បីផ្សព្វផ្សាយក៏ដូចជាបន្ថែមការយល់ដឹងអំពីគុណតម្លៃនៃក្បាច់គុនល្បុក្កតោ⁣⁣ដល់មហាជនទូទៅនោះ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា⁣បានបោះពុម្ភផ្សាយនូវគម្ពីគុនល្បុក្កតោថ្នាក់ក្រមា «ស»⁣⁣⁣⁣⁣ ដែលនិពន្ធដោយ⁣លោកគ្រូតាក្រមាមាស⁣ សាន⁣ គឺមស៊ាន⁣ ស្ថាបនិកគុនល្បុក្កតោដ៏ល្បីរបស់កម្ពុជា ។

សូមបញ្ជាក់ថា ល្បុក្កតោគឺជាយុទ្ធគុនការពារខ្លួនរបស់ខ្មែរដែលមានតាំងពីមុនជំនាន់សម័យមហានគរមកម្ល៉េះហើយក្បាច់គុននេះក៏ត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធការពារ ក៏ដូចជាថែរក្សាបូរណភាពទឹកដីខ្មែរប្រឆាំងនឹងការឈ្លានពានរបស់បរទេសផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្បាច់គុណទាំងឡាយនៃល្បុក្កតោមានប្រភពពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិខ្មែររួមផ្សំជាមួយនឹងសកម្មភាពរបស់សត្វនានាដូចជាខ្លា ដំរី ស្វា ពស់ជាដើមដែលនាំឱ្យដូនតាខ្មែរមានគំនិតយកសកម្មភាពទាំងអស់នោះមកកែច្នៃ និងចងក្រងជាក្បាច់គុនប្រចាំជាតិសាសន៍របស់ខ្លួនតែម្តងជាក់ស្តែងក្បាច់គុនទាំងនេះមានទាំងការប្រើប្រាស់ក្បាច់ដៃ គុនដាវ គុនដំបងខ្លី-វែង គុនកន្សែង គុនក្រាប់ គុនកូនតឹង គុនខ្សែគាថា ចំបាប់។ល។ ដែលក្បាច់ទាំងនោះ បង្កប់នូវភាពស្លូតបូត រហ័សរហួន មាំមួនទន់ភ្លន់ និងមានភាពជាក់លាក់ទៀតផង។

ជាមួយគ្នានេះដែរ ដោយសារក្បាច់គុនខ្មែរជាសិល្បៈតស៊ូដែលមានចរិតលក្ខណៈទន់ភ្លន់ប៉ុន្តបង្កប់នូវភាពរឹងមាំដូច្នេះសម្រាប់ការហាត់ក្បាច់គុន ល្បុក្កតោពុំទាមទារលក្ខណៈសម្បត្ដិកាយសម្បទាខ្លាំងក្លាពេកនោះទេ សំខាន់បំផុតនោះគឺត្រូវតែឆ្អឹងរឹងមាំ។ មួយវិញទៀតក្បាច់នេះត្រូវបានបង្កើតឡើងតាមលក្ខណៈចង្វាក់រាំទន់ភ្លន់ជាហេតុទាមទារឱ្យអ្នកហ្វឹកហាត់មានភាពអំណត់ និងតស៊ូខ្លាំង និងត្រូវចៀសឱ្យបាននូវការខឹងច្រឡោត។ ការហាត់ក្បាច់ល្បុក្កតោមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ និងស្មារតី ហើយក៏ជាសិល្បៈតស៊ូមួយដែលអាចយកមកប្រើប្រាស់ការពារខ្លួនផងដែរ។ អ្នកហាត់ក្បាច់ល្បុក្កតោនឹងទទួលបានភាពរហ័សរហួនគ្រប់សារពាង្គកាយ មិនថាដៃ ជើង ភ្នែក និងចិត្ដគំនិតនោះទេព្រោះថាគ្រប់ចលនានៃក្បាច់នេះសុទ្ធសឹងបង្ហាញនៃភាពរឹងប៉ឹង និងទន់ភ្លន់ ដែលតម្រូវឱ្យរាងកាយធ្វើចលនាព្រមគ្នាតែម្តង។


សម្រាប់បងប្អូនដែលមានបំណងចង់ទិញសៀវភៅនេះសូមទំនាក់ទំនង⁣តាមលេខទូរសព្ទ៖ 077687644  និង 093324848

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ