NOCC ជប់លៀងរំលឹកគុណអត្តពលិកដែលមានវ័យចំណាស់ និងសូត្រមន្តលើករាសីឆ្នាំថ្មី

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១០ ខែមេសាម្សិលមិញនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិកម្ពុជាបានរៀបចំពិធីសូត្រមន្តចម្រើន បរិត្តបុណ្យចូលឆ្នាំខ្មែរឆ្នាំរកា នព្វស័កពុទ្ធសករាជ២៥៦១ ឆ្នាំ២០១៧ និងជប់លៀង ជាមួយនឹងក្រុមអត្តពលិកចាស់ៗ ក៏ដូចជាអ្នកសារព័ត៌មានកីឡាដែលបានខិតខំប្រឹងប្រែង ផ្សព្វផ្សាយ និងលើកស្ទួយកីឡាកម្ពុជាឱ្យរីកចម្រើនមកដល់សព្វថ្ងៃ។

នេះជាប្រពៃណីមួយដើម្បីលើកទឹកចិត្តដល់អ្នកកីឡាចាស់ហើយក៏ជាឱកាសមួយដើម្បីបង្ហាញដល់អ្នកកីឡាស្រករក្រោយដើម្បីកុំឲ្យគេបំភ្លេចចោលនូវអ្នកកីឡាចាស់ៗដែលពួកគាតគឺជាគម្ពីររស់ដែលអាចផ្ដល់នូវបទពិសោធន៍ និងដំបូន្មានល្អៗដល់អ្នកស្រករក្រោយទៀត ។

ឯកឧត្តមថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួមជាមួយឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ និងសមាជិកប្រតិបត្តិព្រមទាំងព្រឹទ្ធាចារ្យកីឡា អ្នកកីឡាជើងចាស់បានចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ ។ ជាមួយនឹងពិធីសូត្រមន្តនេះក៏មានការប្រគល់នូវវត្ថុអានុស្សាវរីយ៍ដល់ចាស់ៗដែលជាព្រឹទ្ធាចារ្យកីឡា និងកីឡាជើងចាស់ទៀតផង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ