ឡូយ! លោក Leonardo កោះអញ្ជើញគ្រូបង្វឹកតាមក្លឹបនីមួយៗ មកពិភាក្សារឿងក្រុមជម្រើសជាតិ

ភ្នំពេញ៖ ក្នុងនាមគ្រូបង្វឹកបាល់ទាត់មកពីតំបន់អឺរ៉ុប នាថ្ងៃទី១១ ខែមេសានេះ លោក Leonardo Vitorino គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា បានប្រកាសបើកកិច្ចប្រជុំមួយ ដោយអញ្ជើញគ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុមតាមបណ្ដាក្លឹបនីមួយៗ នៃលីគកំពូលកម្ពុជាចូលរួមពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធនឹងផែនការអភិវឌ្ឍន៍ក្រុមជម្រើសជាតិ ។

លោក Leonardo បានប្រកាសលើទំព័រ Facebook ផ្ទាល់ខ្លួនកាលពីម្សិលមិញថា កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីស្វែងយល់ពីគ្នា និងសហការគ្នាអនុវត្តការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ដូចទៅបណ្ដាលប្រទេសនៅអឺរ៉ុប ។ លោករំពឹងថា ការធ្វើបែបនេះ នឹងជំរុញការងារដឹកនាំក្រុមជម្រើសជាតិកម្ពុជាកាន់តែល្អប្រសើរ ដើម្បីឆ្ពោះទៅប្រកួតលើឆាកអន្ដរជាតិផ្សេងៗ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ