FFC សម្រេចឲ្យក្រុមជើងខ្លាំងកម្ពុជា ២ក្រុមទៅប្រកួតពាន RHB Singapore Cup 2017

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នារសៀលថ្ងៃទី១០ ខែមេសានេះ បានឲ្យដឹងថា សហព័ន្ធបានសម្រេចបញ្ជូនក្រុមបាល់ទាត់ជើងខ្លាំងរបស់កម្ពុជាចំនួន ២ក្រុម ទៅចូលរួមប្រកួតពានរង្វាន់ RHB Singapore Cup 2017 នៅសិង្ហបុរី នាចុងខែឧសភា ឆ្នាំ២០១៧ខាងមុខ គឺមានក្រុមបាល់ទាត់បឹងកេតអង្គរ និងក្រុមណាហ្គាវើល ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២០ នៃការបង្កើតពាន RHB Singapore Cup ខណៈក្រុមបឹងកេតអង្គរ ធ្លាប់បានចូលរួមម្ដង និងក្រុមណាហ្គាវើល ធ្លាប់ចូលរួមចំនួន ២លើកមកហើយ ។ ក្រៅពីនេះ ក៏មានក្រុមជើងខ្លាំងកម្ពុជាមួយចំនួន ធ្លាប់ចូលរួមប្រកួតពាននេះដែរ ដូចជាអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ធ្លាប់ចូលរួម ៧លើក និងក្រុមព្រះខ័នរាជស្វាយរៀង ធ្លាប់ចូលរួមចំនួន ២លើក ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ