AFC Cup៖ បឹងកេត យកបានត្រឹម ១ពិន្ទុពីម្ចាស់ផ្ទះ Magwe

ភ្នំពេញ៖ ការប្រកួតជើងទី២ រវាងក្រុមបឹងកេតអង្គរ និងក្រុមម្ចាស់ផ្ទះ Magwe FC របស់មីយ៉ាន់ម៉ា បានបញ្ចប់ហើយ ដោយចែកគ្នា ១ពិន្ទុម្នាក់ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១ នៃវគ្គជម្រុះពានរង្វាន់ AFC Cup 2017 ពូលF នាល្ងាចថ្ងៃទី០៥ ខែមេសានេះ ។

ការប្រកួតដ៏តឹងតែងនេះ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើគ្នា ០-០ នៅតង់ទី១ បន្ទាប់មកទើបប្រធានក្រុមបឹងកេតអង្គរ កីឡាករ ឃួន ឡាបូរ៉ាវី រកបានគ្រាប់នាំមុខ ១-០ លើក្រុម Magwe FC នៅនាទីទី៦១ ប៉ុន្ដែមិនទាន់បាន ២នាទីស្រួលបួសផង កីឡាករប្រធានក្រុមរបស់ម្ចាស់ផ្ទះបានវាយបកតាមស្មើ ១-១ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតតែម្ដង ។

គួរបញ្ជាក់ថា កាលពីជើងទី១ ក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុម Magwe FC លើទឹកដីខ្លួន ដោយលទ្ធផល ១-០ ។ តាមរយៈការរកបាន ១ពិន្ទុពីការប្រកួតជើងទី២ នេះដែរ បានធ្វើឲ្យក្រុមបឹងកេតរក្សាចំណាត់ថ្នាក់លេខ៣ ក្នុងពូលF ដដែល ដោយមាន ៤ពិន្ទុក្នុងដៃជាមួយលទ្ធផល ៤ប្រកួតឈ្នះ១ ស្មើ១ និងចាញ់២ ខណៈក្រុម Magwe FC បន្ដឈរបាតតារាង និងមាន ២ពិន្ទុជាមួយលទ្ធផល ៤ប្រកួតស្មើ២ និងចាញ់ ២ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ