លីគកំពូលកម្ពុជា៖ ខ្សែប្រយុទ្ធបរទេស ៣ រូបស្ថិតនៅកំពូលតារាងកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេ

ភ្នំពេញ៖ គិតត្រឹមសប្តាហ៍ទី៦ នៃការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនលីគ គេឃើញថា ក្នុងតារាងកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេគឺសុទ្ធតែជាកីឡាកបរទេសដែលកំពុងលេងនៅក្លឹបបាល់ទាត់ធំៗចំនួន ៣ គឺភ្នំពេញក្រោន ណាហ្គា និង ក្រសួងការពារជាតិ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ខ្សែប្រយុទ្ធទាំង ៣ គឺ Shane Boysen, Kipson និង Choe Myong Ho សុទ្ធតែរកបានម្នាក់ ៧គ្រាប់ដូចគ្នា ។ យ៉ាងណាក៏ដោយ កីឡាករឆ្នើមៗទាំងនេះនឹងមានឱកាសស្វែងរកគ្រាប់បាល់បន្ថែមនាសប្តាហ៍ទី៧ នេះដែលជាសប្តាហ៍ចុងក្រោយមុននឹងពិធីចូលឆ្នាំខ្មែរឈានចូលមកដល់ ដើម្បីឈានទៅរកការគ្រងតំណែងជាម្ចាស់ស្បែកជើងមាសប្រចាំរដូវកាល២០១៧ ខណៈដែលកីឡាករកម្ពុជាហាក់ស្ថិតនៅដាច់ឆ្ងាយនៅឡើយ ។

ជាមួយគ្នានេះដែរ គិតត្រឹមសប្តាហ៍ទី៦ នេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរនៅលេខរៀងទី១ ដោយមាន ១៦ពិន្ទុ តាមពីក្រោយដោយក្រុមក្រសួងការពារជាតិ ដែលមាន ១៤ ពិន្ទុ រីឯក្រុមភ្នំពេញក្រោន​ ស្ថិតនៅលេខរៀងទី៣ ដោយមាន ១១ ពិន្ទុក្នុងដៃ ។

សម្រាប់សប្តាហ៍ទី៧ វិញនឹងត្រូវចាប់ផ្តើមនាថ្ងៃទី៨ ខែមេសា ខាងមុខ ដោយមានគូប្រកួតដូចខាងក្រោម៖

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ