កីឡាករ វ៉ា សុខថន ត្រលប់មកជួយក្លឹបភ្នំពេញក្រោនវិញ!!!

តាមការបញ្ជាក់របស់ក្លឹបភ្នំពេញក្រោនបានប្រាប់មក CamSports ថា៖ “កីឡាករ វ៉ា សុខថន បានត្រលប់មកចូលរួមជាមួយក្លឹបភ្នំពេញក្រោនវិញដើម្បីជួយក្លឹបនាចុងរដូវកាលខាងមុខនេះ។” កីឡាករ វ៉ា សុខថន នឹងចូលរួមជាមួយក្លឹបភ្នំពេញក្រោនក្នុងការប្រកួតយ៉ាងសំខាន់ នៅថ្ងៃសៅរ៍ ទី ១៧ តុលា ខាងមុខនេះក្នុងការប្រកួតពានរង្វាន់លីកកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីក រដូវកាល ២០១៥ ជាមួយ ក្លឹបអគ្គស្នងការនគរបាលជាតិ នៅកីឡដ្ឋាន RSN វេលាម៉ោង ៦ ល្ងាច។ កីឡាករ វ៉ា សុខថន ដែលមានវ័យ ២៨ ឆ្នាំ បានត្រលប់មកពីប្រទេសបារាំងវិញបន្ទាប់ពីបង្ហាញខ្លួនក្នុងការប្រកួចុងក្រោយរបស់ខ្លួនជាមួយក្លឹបបៀលប្រាយកាលពីថ្ងៃទី ២៩ កក្កដា កន្លងទៅដោយបញ្ហាផ្ទាល់ខ្លួន។ កីឡាកររូបនេះបានត្រលប់មកដល់ទីក្រុងភ្នំពេញនៅថ្ងៃនេះ ហើយក្លឹបនឹងធ្វើការពិនិត្យមើលកាយសម្បទារបស់កីឡាករ សុខថន ដើម្បីធានាថាកីឡាករអាចលេងបានក្នុងការប្រកួតនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ គួរបញ្ជាក់ថា៖ កីឡាករ វ៉ា សុខថន បានចូលរួមជាមួយក្លឹបភ្នំពេញក្រោនកាលពីខែកក្កដា កន្លងទៅបន្ទាប់ពីបានធ្វើតេស្តជោគជ័យ ហើយបានចូលរួមលេងក្នុងការប្រកួតពានរង្វាន់ Toyota Mekong Cup នៅប្រទេស វៀតណាម កាលពីខែ តុលា។ កីឡាកររូបនេះមានទាំង ល្បឿន តិចនិច និង បច្ចេកទេសក្នុងការកគ្រាប់បាល់យ៉ាងល្អដែលជាហេតុធ្វើឲ្យកីឡាកររូបនេះត្រូវបានលោកគ្រូធំជម្រើសជាតិកោះហៅឲ្យចូលរួមជាមក្រុមជម្រើសជាតិក្នុងការប្រកួតមិត្តភាព និងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកជាមួយប្រទេស ម៉ាកាវទាំងពីរលើក និង ជាមួយប្រទេសសឹង្ហបុរី។

Sokthorn PPCFC

Sokthorn National Team

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ