គោព្រៃកម្ពុជានឹងមកដល់ភ្នំពេញវិញនៅវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់នេះ

ភ្នំពេញ៖ បន្ទាប់ពីទទួលរងនូវការបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហ្សកដានីកាលពីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមីនាកន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា ឬក្រុមគោព្រៃកម្ពុជា) នឹងធ្វើដំណើរត្រឡប់មកដល់ស្រុកកំណើតខ្លួនវិញ នាវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់នេះហើយ ។ នេះបើតាមការឲ្យដឹងពីលោក ចាន់ មិថុនា មន្ដ្រីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។


សូមរំឮកថា សម្រាប់ការប្រកួតបើកទំព័រពូលC នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី Asian Cup 2019 ក្រុមគោព្រៃកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហ្សកដានី ដោយលទ្ធផល ៧-០ ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យហ្សកដានីឡើងឈរកំពូលតារាង និងមាន ៣ពិន្ទុពេញ ។ ហើយក្នុងពូលជាមួយគ្នានេះដែរ ក្រុមអាហ្វហ្កានីស្ថាន និងក្រុមវៀតណាម សុទ្ធតែមាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើគ្នា ១-១ នៅថ្ងៃជាមួយគ្នានោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ