ជើងខ្លាំង ២ រូបកក់កៅអីវគ្គ ៨នាក់ចុងក្រោយក្នុងការប្រកួតអុកចត្រង្គអង្គរសង្រ្កាន្តឆ្នាំ២០១៧

ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ប្រកួតអុកចត្រង្គអង្គរសង្ក្រានឆ្នាំ២០១៧ គិតត្រឹមម៉ោង ៣រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះគេបានរកឃើញអ្នកខ្លាំងចំនួន ២រូបហើយដែលបានកក់កៅអីសម្រាប់ទៅប្រកួត ៨នាក់ចុងក្រោយនៅខេត្តសៀមរាប ។ ក្នុងចំណោមជើងខ្លាំងទាំង ២ រូបរួមមានលោកប៊ុន គាសេង ដែលធ្លាប់បានឡើងដល់វគ្គ ៨នាក់ចុងក្រោយកាលពីឆ្នាំ២០១៤ ។

មួយរូបទៀតនោះគឺកីឡាកររស់ រិទ្ធីយ៉ា ដែលកាលពីឆ្នាំ២០១៦ បានទទួលចំណាត់ថ្នាក់លេខ ៤ នោះ ក៏បានកក់កៅអីសម្រាប់ឡើងទៅប្រកួតវគ្គ ៨នាក់ចុងក្រោយម្ដងទៀតដែរ ។ ដោយឡែក ស្ដេចអុកឆ្នាំ២០១៦គឺលោកហូយ សូណា មិនមានសំណាងល្អឡើយនៅឆ្នាំនេះពោលគឺត្រូវបានខ្ទាតចេញពីការប្រកួតទៅហើយ រីឯកីឡាករឈាវ បូរ៉ា ដែលជាស្ដេចអុកឆ្នាំ២០១៤ និង២០១៥​ ពេលនេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ចំណែកឯលោក ឆយ វីរ៉ា ដែលធ្លាប់គ្រងតំណែងពានរង្វាន់សម្ដេចតេជោហ៊ុន សែននោះក៏កំពុងតែជួបការលំបាកដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ