ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ ភ្នំពេញក្រោន ប៉ះ ក្រុមយុវជន Kashima Antlers ក្នុងព្រឹត្តិការណ៍ប្រកួត ACT

ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំភ្នំពេញក្រោន នឹងត្រូវជួបប្រកួតជាមួយក្រុមយុវជនដែលមកពីប្រទេស ជប៉ុន Kashima Antlers នៅវេលាម៉ោង ៦ ល្ងាចស្អែកនេះនៅកីឡដ្ឋាន RSN។
គួរបញ្ជាក់ផងដែលថាក្រុមទាំងពីរបានជួបគ្នាម្តងរួចទៅហើយក្នុងការប្រកួតបើកឆាកព្រឹត្តិកាណ៍ពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៨ ឆ្នាំនៅឯប្រទេស ជប៉ុន។ កាលនោះក្រុម Kashima Antlers បានយកឈ្នះក្រុមយុវជនភ្នំពេញក្រោនក្នុងលទ្ធផល ៥-០។ ដូចនេះក្រុមយុវជនភ្នំពេញក្រោននឹងត្រូវធ្វើការធ្ងន់បន្តិចដើម្បីទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃស្អែកនេះ។
បច្ចុប្បន្នក្រុមយុវជនភ្នំពេញក្រោនវិញមាន ៣ ពិន្ទុក្រោយការប្រកួត ៤ ប្រកួតនៅក្នុងកម្មវិធីពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៨ ឆ្នាំ ហើយពួកគេនឹងព្យាយាមស្វែងរកជ័យជម្នះដំបូងរបស់ខ្លួននៅក្នុងការប្រកួតនៅថ្ងៃស្អែកនេះជាមួយក្រុម Kashima Antlers។

ACT PPC vs Kashima

អត្ថបទ: រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ