Asian Cup៖ ទស្សនាវីដេអូ Hightlight ហ្សកដានី បំបាក់គោព្រៃកម្ពុជា ៧-០ យប់មិញ

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានក្រុមម្ចាស់ផ្ទះហ្សកដានីបំបាក់យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-០ នៅក្នុងការប្រកួតបើកឆាកពូលC នៃវគ្គជម្រុះពានរង្វាន់ Asian Cup 2019 នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II កាលពីយប់មិញ ។

ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះហ្ស៊កដានី បានដាក់សម្ពាធលើក្រុមរហស្សនាមគោព្រៃកម្ពុជាស្ទើរ ៩០នាទីពេញតែម្ដង ។ ចំណែកក្រុមភ្ញៀវកម្ពូជាវិញ គឺមានឱកាសតិចតួចបំផុត ក្នុងការគ្រប់គ្រងបាល់ និងលេងក្នុងតំបន់គ្រោះថ្នាក់របស់ក្រុមម្ចាស់ផ្ទះ ។ តង់ទី១ ហ្ស៊កដានីបានបំប៉ោងសំណាញ់ក្រុមគោព្រៃកម្ពុជា ២គ្រាប់ដោយកីឡាករ Hamza Aldaradreh ។ បន្ទាប់ពីធ្វើការនាំមុខ ២-០ ហើយនោះ ក្រុមជម្រើសជាតិហ្ស៊កដានី មិនបានបន្ធូបន្ថយដល់ក្រុមក្មេងខ្ចីកម្ពុជានោះទេ ផ្ទុយវិញ ក្រុមឈរចំណាត់ថ្នាក់លេខ១១៥ ពិភពលោកនេះ បានបង្កើនការវាយសម្រុកយ៉ាងខ្លាំង រហូតរកបាន ៥គ្រាប់បន្ថែមទៀត ដែលធ្វើសម្រេចដោយកីឡាករ Yaseen Bakheet, កីឡាករ Odai All Saify, កីឡាករ Ahmad Saleh, កីឡាករ Hamza Aldaradreh, និងគ្រាប់ចុងក្រោយបញ្ចូលទីដោយកីឡាករ Mahamoud Almardi  ។

 

សូមទស្សនាវីដេអូ Hightlight ក្រុមហ្ស៊កដានី បំបាក់ក្រុមគោព្រៃកម្ពុជា ៧-០ ដូចខាងក្រោម៖

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ