ចប់តង់ទី១៖ ហ្ស៊កដានី នាំមុខគោព្រៃកម្ពុជា ២-០ នៃពាន Asian Cup 2019

ភ្នំពេញ៖ ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះហ្ស៊កដានី បានបញ្ចប់តង់ទី១ហើយ ដោយក្រុមម្ចាស់ផ្ទះបាននាំមុខជាបណ្ដោះអាសន្ន លើក្រុមរហស្សនាមគោព្រៃកម្ពុជា ដោយលទ្ធផល ២-០ នៃការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី Asian Cup 2019 ពូលC នៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II ។

គ្រាប់បាល់នាំមុខរបស់ក្រុមជម្រើសជាតិហ្ស៊កដានី គឺរកបានដោយកីឡាករ Hamza Aldaradreh ទាំង ២គ្រាប់ នៅនាទីទី១២ និងនាទីទី២១ ។ ចំណែកក្រុមគោព្រៃកម្ពុជា ហាក់មានឱកាសគ្រប់គ្រងតិចតួចណាស់ សម្រាប់ការជួបក្រុមខ្លាំងមួយក្នុងទ្វីបអាស៊ីនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ