អាចទេ! មានទូរទស្សន៍ក្នុងស្រុក Live កម្ពុជា ប៉ះហ្ស៊កដានីស្អែកនេះ?

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមីនានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយ គឺការចរចាជាមួយភាគីហ្សកដានី ដើម្បីទទួលបានសិទ្ធិផ្សាយបន្ដផ្ទាល់ដល់ទូរទស្សន៍ក្នុងស្រុក ក្នុងការឡាយ (Live) ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះហ្សកដានី នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ Asian Cup 2019 ។ ចាំមើលតើអាចទេ មានទូរទស្សន៍ក្នុងស្រុក Live ការប្រកួតដ៏អស្ចារ្យនេះ?

ការប្រកួតបើកឆាកពូលC រវាងក្រុមគោព្រៃកម្ពុជា និងក្រុមម្ចាស់ផ្ទះហ្សកដានីខាងលើ នឹងធ្វើឡើងនៅពហុកីឡដ្ឋានអន្ដរជាតិ King Abdullah II នាវេលាម៉ោង ១១យប់ថ្ងៃទី២៨ ខែមីនាស្អែកនេះ ។ ប៉ុន្ដែរហូតមកទល់វេលាស្មើនេះ FFC មិនទាន់បញ្ជាក់ពីចម្លើយច្បាស់លាស់ ដែលអ្នកគាំទ្រកំពុងរង់ចាំយ៉ាងអន្ទះសារនោះទេ ។ យ៉ាងណាគេហទំព័រ CamSports នឹង Update ព័ត៌មានថ្មីៗបន្ថែមទៀត ប្រសិនបើមានព័ត៌មានច្បាស់ការជុំវិញការផ្សាយបន្ដផ្ទាល់ការប្រកួតខាងលើ ។

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ