កីឡាករ Lewis Hamilton ឈ្នះជើងឯក Russian Grand Prix

កីឡាករ Lewis Hamilton បានឆ្លងផុតកីឡាករ Ayrton Senna ក្នុងបញ្ជីឈ្មោះកីឡាករដែលឈ្នះច្រើនក្នុងប្រវតិ្តសាស្រ្តនៃការប្រកួទពានរង្វាន់ Formula 1។ កីឡាករដែលមកពីក្រុម Mercedes រូបនេះបានឈ្នះពានទី ៤២ របស់ខ្លួនជាមួយការប្រកួតដ៏ល្អឥតខ្ចោះក្នុងការប្រកួតពានរង្វាន់ Russian Grand Prix នៅទីលានប្រណាំង Sochi Automdrom។

កីឡាករ Hamilton ចាប់ផ្តើមការប្រកួតនេះគឺក្នុងនាមជាកីឡាករការពារដំណែងជើងឯកបន្ទាប់ពីឈ្នះការប្រកួតនេះកាលពីឆ្នាំមុន។ កីឡាករ សញ្ជាតិ អង់គ្លេស រូបនេះមានកំណត់ត្រាឈ្នះស្មើនឹងកីឡាករ Sebastian Vettel ក្នុងអាជីពរបស់ខ្លួន។  រីឯកីឡាករ Vettel បានត្រឹមចំណាត់ថ្នក់លេខ ២ នឹងទទួលបាន Podium ទី ៤ ជាប់គ្នារបស់ខ្លួនផងដែរ។  ចំណែកឯកីឡាករ Sergio Perez ទទួលបាន Podium លើកទី ១ ករបស់ខ្លួនក្នុងរដូវកាលនេះបន្ទាប់ពីទទួលបានចំណាត់ថ្នកា់លេខ ៣ ក្នុងក្រោយការប្រកួតទោះជាខ្លួនចាប់ផ្តើមការប្រកួតក្នុងលេខរៀងទី ៧ ក៏ដោយ។

បច្ចុប្បន្ននេះកីឡាករ Lewis Hamilton កំពុងនាំមុខលើកីឡាករ Vettel ៦៦ ពិន្ទុ ក្នុងតារាងពិន្ទុសរុប ហើយនាំមុខកីឡាករ Rosberg ៧៣ ពិន្ទុ។

កីឡាករ Lewis Hamilton

អត្ថបទ និង រូបភាព៖ Foxsports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ