អតីតអ្នកលេងអុកហ៊ានភ្នាល់ដាក់ជីវិត ក្រួច ចន្ថារិទ្ធ ហៅត្រេន ក្លាយជាគ្រូបង្វឹកប្រចាំសហព័ន្ធអុកចត្រង្គ

ភ្នំពេញ៖ អតីតអ្នកលេងអុកដែលហ៊ានប្រកាសលេងភ្នាល់ដាក់ជីវិតពេលនេះមិនត្រឹមតែក្លាយជាសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាអុកចត្រង្គប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានតែងតាំងជាជាគ្រូអុកប្រចាំសហព័ន្ធតែម្ដង ។​ ជាមួយនឹងការក្លាយខ្លួនជាគ្រូអុកចត្រង្គនោះលោក ក្រួច ចន្ថារិទ្ធ ក៏នឹងក្លាយជាអ្នកបកស្រាយច្បាប់ប្រកួត ក៏ដូចជារូបមន្តប្រកួតអុកសម្រាប់អ្នកចូលរួមប្រកួតអុកចត្រង្គឆ្នាំនេះទៀតផង ។

ជើងចាស់រូបនេះបានលើកឡើងថា លោកមានវ័យជាង៥០ឆ្នាំហើយៗសម្រាប់កីឡាអុកចត្រង្គនេះលោកមានបទពិសោធន៍ច្រើន ប៉ុន្តែដល់ពេលយកមកពន្យល់គេពេលខ្លះវាដូចជាលំបាកព្រោះលោកពុំធ្លាប់ធ្វើជាអ្នកបង្រៀនគេ តែលោកជឿថាអ្វីៗវានឹងក្លាយជាទម្លាប់មិនខាន ។ លោកបានបន្ថ្ថែមថា ខណៈដែលអុកចត្រង្គមានសហព័ន្ធត្រឹមត្រូវដាច់ដោយឡែកបែបនេះ លោកនឹងប្រមែប្រមូលចាស់ៗដែលល្បីល្បាញខាងអុក​ព្រមទាំងអ្នកលេងអុកល្បីៗជំនាន់ថ្មីនេះដើម្បីរៀបចំបទបញ្ជាប្រកួតមួយឲ្យមានស្ដង់ដារដែលអាចប្រើប្រាស់បានទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ជាមួយគ្នានេះ សម្រាប់ការបណ្ដុះបណ្ដាលអ្នកលេងអុកចត្រង្គទាំងចាស់ទាំងក្មេងគឺត្រូវតែធ្វើជាមួយគ្នានេះហើយមន្ត្រីបច្ចេកទេសក៏ជាតួអង្គសំខាន់ដែលមិនអាចខ្វះបានដែរ ពោលគឺមានទាំងអាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីរៀបចំការប្រកួតជាដើម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ