មិត្តភាព៖ ឥណ្ឌា យកឈ្នះគោព្រៃកម្ពុជាទាំងព្រលឹងចុងសក់!

ភ្នំពេញ៖ ក្រុមជម្រើសជាតិឥណ្ឌា បានយកឈ្នះក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា ដោយលទ្ធផល ៣-២ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ នារាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧នេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ប៉ុន្ដែជ័យជម្នះរបស់ឥណ្ឌា ត្រូវបានអ្នកទស្សនាចាត់ទុកជាលទ្ធផលដ៏តានតឹងបំផុត បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ព្យាយាមដាក់សម្ពាធខ្លាំងនៅតង់ទី១ ។

ការប្រកួតនេះ ដើមតង់ទី១ កីឡាករក្រុមជម្រើសជាតិកម្ពុជា បានបង្កើនឱកាសគ្រប់គ្រងបាល់ និងព្យាយាមស៊ុតជាច្រើនលើកតែធ្វើមិនបានសម្រេច ។ រហូតដល់នាទីទី៣៥ ត្រូវបានកីឡាករឥណ្ឌា Chhetri មានឱកាស៊ុតនាំមុខ ១គ្រាប់លើក្រុមម្ចាស់ផ្ទះ តែមិនបានពីរនាទីស្រួលបួលផង ក៏ត្រូវបានខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី វាយបកជួយក្រុមគោព្រៃកម្ពុជា តាមស្មើ ១-១ វិញត្រឹមនាទីទី៣៧ ហើយលទ្ធផលស្មើគ្នានេះ ក៏រក្សាដល់ចប់ការប្រកួតតង់ទី១ តែម្ដង ។

ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយនោះ គឺនៅដើមតង់ទី២ ដែលក្រុមឥណ្ឌាមានឱកាសរកបាន ២គ្រាប់បន្ថែម ពីសំណាក់កីឡាករ JEJE Lalpekhlua នៅនាទី៤៩ និងកីឡាករ Sandesh Jhingan នៅនាទី៥២ ។ តែត្រូវក្រុមម្ចាស់ផ្ទះកម្ពុជាព្យាយាមវាយបកបាន ១គ្រាប់វិញ នៅនាទីទី៦២ ដោយកីឡាករ ចាន់ វឌ្ឍនាកា ហើយក្រុមទាំងពីរក៏បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់ចប់ការប្រកួតក្រុមកម្ពុជា ចាញ់ឥណ្ឌា ៣-២ តែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ