រំលឹកវីដេអូឥណ្ឌា លត់កម្ពុជា ៦-០ កាលពី ១០ឆ្នាំមុន មុនជួបគ្នាជាថ្មីល្ងាចនេះ!

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិឥណ្ឌា ជាលើកទី៥ ក្នុងជំនួបមិត្តភាពអន្ដរជាតិលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ បន្ទាប់ពីខកខានមិនបានជួបគ្នាអស់រយៈពេល ១០ឆ្នាំកន្លងទៅ ខណៈការប្រកួតចុងក្រោយកាលពីឆ្នាំ២០០៧ ក្នុងពាន Nehru Cup គឺក្រុមឥណ្ឌា បានបំបាក់ក្រុមរហស្សនាមគោព្រៃកម្ពុជា ៦-០ ។

ដូច្នេះមុនជួបគ្នាជាថ្មីលើទឹកដីកម្ពុជាល្ងាចនេះ គេហទំព័រ CamSports សូមនាំអារម្មណ៍អ្នកគាំទ្រមកទស្សនាវីដេអូ Highlight រយៈពេលជិត ១០នាទីនៃជំនួបលើកចុងក្រោយខាងលើ ដើម្បីបានដឹងពីសមត្ថភាព និងបច្ចេកទេសខ្លះរវាងក្រុមទាំងពីរកាលពី ១០ឆ្នាំមុន ពិសេសគឺក្រុមជម្រើសជាតិឥណ្ឌា ដែលសម្បូរទៅធនធានកីឡាករមាឌធំៗតែម្ដង ។ សូមទស្សនាវីដេអូ Highlight ខាងក្រោមនេះ ទាំងអស់គ្នា៖

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ