ក្រុម U-17​ និង U-15បាទីស្មើមួយ និងចាញ់មួយ ក្នុងការប្រកួតអន្ដរជាតិផ្សេងគ្នានៅជប៉ុន និងថៃ

ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីទាំង ២ក្រុម ដែលកំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុន និងប្រទេសថៃ បានបញ្ចប់ការប្រកួតលើកទី២ របស់ខ្លួន ដោយទទួលបានលទ្ធផលខុសគ្នា ក្នុងនោះក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំ(U-17)ចាញ់ក្រុមយុវជនម្ចាស់ផ្ទះជប៉ុន ខណៈក្រុមយុវជនអាយុក្រោម ៥ឆ្នាំស្មើក្រុមយុវជនជប៉ុនដូចគ្នា ក្នុងព្រឹត្តិការណ៍ ASEAN Dream Football Tournament 2017 នៅប្រទេសថៃ ។

សម្រាប់ក្រុមយុវជន U-17បាទី គឺបានប្រកួតចាញ់ក្រុមយុវជន Selection of Ibaraki U16 របស់ជប៉ុន ដោយលទ្ធផល ៤-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីព្រឹកមិញ ។ នេះគឺជាការប្រកួតទី២ របស់ក្រុមតំណាងកម្ពុជានៅលើទឹកដីជប៉ុន បន្ទាប់ពីយកឈ្នះក្រុម Kashima Junior Youth U16 ដោយលទ្ធផល ៦-១ កាលពីចុងសប្ដាហ៍មុនរួចមក ។

ចំណែកក្រុម U-15បាទី ដែលដឹកនាំដោយលោក Lee Tae Hoon នៅតែធ្វើបានល្អ ដោយបានប្រកួតស្មើក្រុមយុវជន Tokyo Verdy របស់ជប៉ុន នៅលើទឹកដី ដោយលទ្ធផល ០-០ នៃពានរង្វាន់ ASEAN Dream Football Tournament 2017 ។ នេះជាការប្រកួតទី២ របស់ក្រុមថ្នាលយុវជនវ័យក្មេងកម្ពុជានេះ ខណៈការប្រកួតទី១ បានយកឈ្នះក្រុម Ubon UTM Thailand របស់ម្ចាស់ផ្ទះ ដោយលទ្ធផល ៣-១ កាលពីម្សិលមិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ