ខ្លាំងមែន! ត្រឹម ១២នាទីយុវជន ប៊ុនណារ៉ុង ជួយក្រុម U-15កម្ពុជា លត់ម្ចាស់ផ្ទះថៃ ៣-១

ភ្នំពេញ៖ បន្ទាប់ពីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៧ឆ្នាំ(U-17) បានលត់ក្រុមម្ចាស់ផ្ទះជប៉ុន ៦-១ កាលពីម្សិលមិញរួចមក កាលពីព្រឹកមិញនេះក្រុមយុវជន U-15បាទីមួយក្រុមទៀត បានលត់ក្រុមយុវជន Ubon UTM Thailand របស់ម្ចាស់ផ្ទះថៃវិញម្ដង ជាមួយលទ្ធផល ៣-១ នៅក្នុងជំនួបបើកឆាកពូលD នៃពានរង្វាន់ ASEAN Dream Football Tournament 2017 នៅប្រទេសថៃ ។

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រាប់បាល់ជ័យជម្នះរបស់ក្រុម U-15បាទីនេះ ធ្វើសម្រេចដោយកីឡាករ ប៊ុនធឿន ប៊ុនណារ៉ុង ទាំង ៣គ្រាប់ក្នុងរយៈត្រឹមតែ ១២នាទីប៉ុណ្ណោះ ចាប់ពីនាទីទី២០ ដល់នាទីទី៣២ ក្នុងតង់ទី១ ។ ចំណែកក្រុមយុវជន Ubon UTM Thailand ក៏ព្យាយាមវាយបកផងដែរ ប៉ុន្ដែធ្វើបានសម្រេចត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ កំពុងដឹកនាំក្រុម U-15បាទី ចូលរួមប្រកួតពានរង្វាន់ ASEAN Dream Football Tournament 2017 នៅប្រទេសថៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនានេះ នៅក្នុងស្ថិតក្នុងពូលD ជាមួយក្រុមយុវជន Suphanburi FC, ក្រុម Bangkok Christian College FC, ក្រុម U-14 Ubon UMT និងក្រុម Songkhla Soccer Association របស់ថៃ រួមទាំងក្រុមយុវជន Tokyo Verdy របស់ជប៉ុន ៕ អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ