AFC U-23៖ កម្ពុជាស្ថិតក្នុងពូលJ ជាមួយចិន ជប៉ុន និងហ្វីលីពីន

ភ្នំពេញ៖ លទ្ធផលចាប់ឆ្នោតប្រកួតជម្រុះពានរង្វាន់ពានរង្វាន់ AFC U-23 Championship China 2018 បានចេញហើយ ដោយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ(U-23)កម្ពុជា ស្ថិតក្នុងពូលJ ជាមួយក្រុមកំពូលៗក្នុងទ្វីបអាស៊ី រួមមានក្រុមម្ចាស់ផ្ទះចិន ក្រុមសាម៉ូរ៉ៃជប៉ុន និងក្រុមជម្រើសជាតិហ្វីលីពីន ។

សម្រាប់កម្មវិធីប្រកួតវគ្គជម្រុះតាមពូលនីមួយៗ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ។ ប៉ុន្ដែចំពោះគ្រូបង្វឹកត្រូវដឹកនាំក្រុម U-23កម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបនេះ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនោះទេ ខណៈប្រកួតបើកឆាកដំបូង ក្រុម U-23កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិចិន នៅថ្ងៃទី១៩ ខែកក្កដាខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ