កីឡាករ កីឡាការិនីប៉េតង់កម្ពុជា ៤រូបត្រៀមចេញទៅប្រកួតកម្រិតពិភពលោកនៅខែក្រោយនេះ

ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានកំណត់រួចហើយនូវឈ្មោះកីឡាករ-កីឡាការិនីចំនួន ៤រូបដើម្បីទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ែលហ្ស៊ិកនាខែមេសាខាងមុខនេះ ។ បើតាមការឲ្យដឹងពីលោកសូម៉ៃ សុខគាដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតងកម្ពុជា លោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាគឺជាប្រតិភូដឹកនាំសម្រាប់ការចេញទៅប្រកួតនេះ ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ទី១៧ ខែមេសាខាងមុខ ។

លោក អ៊ឹម ផាត ដែលជាគ្រូបង្វឹកបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកនៅប្រទេសប៊ែលហ្សិកមានប្រទេសចូលរួមជាង៤០ប្រទេស។ កាលប្រកួតកន្លងទៅមានប្រទេសចូលរួមជាង៤៦ឯណោះ ។ កីឡាករ-កីឡាការិនីដែលត្រូវទៅចូលរួមប្រកួតនោះមាន កីឡាករ សុខ ច័ន្ទមាន និងកីឡាករ ញ៉ែម បូរ៉ា រីឯកីឡាការិនី  អ៊ុក ស្រីមុំ និងស្រ៊ាង សុរ៉ាឃីម។ លោកបានបន្តថា ក្នុងការលើនេះលោកបានក្តីសង្ឃឹមគ្រប់វិញ្ញសាទាំងអស់នឹងទទួលបានមេដាយ មិនថា វិញ្ញាសាឯកត្តជនបុរស-នារី វិញ្ញាសាវាយគូបុរស-នារី និងវិញ្ញាសាវាយគូចម្រុះ បុរស-នារី។

ជាមួយគ្នានេះលោកបានបន្ថែមថា ចំពោះប្រទេសដែលជាឧបសគ្គសម្រាប់កម្ពុជា គឺប្រទេសបារាំង ថៃ ម៉ាដាឡាស្ការ សេណេហ្គាល់ ប៊ែលហ្សិក និងប្រទេសអ៊ីតាលី ហើយប្រសិនបើយើងអាចយកឈ្នះប្រទេសនោះបាននោះកម្ពុជាពិតជាទទួលបានមេដាយមាសជាក់ជាមិនខាន ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ