FFC ឆ្នាំ២០១៦ រកចំណូលជិត ៤លានដុល្លារ ខណៈចាយសល់ជាង ១៦មុឺនដុល្លារ

ភ្នំពេញ៖ នៅក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នេះនៅសណ្ឋាគារភ្នំពេញ បានប្រកាសឱ្យដឹងថា សម្រាប់ឆ្នាំ២០១៦ កន្លងមក សហព័ន្ធមួយនេះរកចំណូលបានជិត ៤លានដុល្លារ ខណៈចាយសល់ជាង ១៦មុឺនដុល្លារ ។ យោងតាមរបាយការណ៍បង្ហាញពីចំណូល និងចំណាយប្រចាំឆ្នាំរបស់លោក អ៊ុក សិទ្ធិជាតិ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរបស់សហព័ន្ធ បានបង្ហាញថា ក្នុងមួយឆ្នាំចាស់កន្លងមក សហព័ន្ធរកបានចំណូលប្រមាណជា ៣. ៦៦៦, ៤៤២ ដុល្លារ និងបានចំណាយអស់ប្រមាណ ៣. ៥០២,៥១៣ ដុល្លារ ដូច្នេះទាំងប្រាក់នៅសល់មានចំនួន ១៦៣, ៩២៨ ដុល្លារ ។

យោងតាមរបាយការណ៍បានបង្ហាញថា ចំណូលទាំងនេះបានមកពីជំនួយរបស់ FIFA, AFC និង AFF ជាដើម ចំណែកឯភាគដែលនៅសល់ទទួលបានពីការឧត្ថម្ភរបស់រដ្ឋ ក៏ដូចជាប្រាក់ឧត្ថម្ភរបស់ស្ថាប័នឯកជននានាផងដែរ ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ