ឯកឧត្តម សៅ សុខា៖ កីឡាករបាល់ទាត់ជម្រើសជាតិត្រូវបានដំឡើងប្រាក់ពលកម្ម ២០ដុល្លារក្នុងមួយថ្ងៃ

ភ្នំពេញ៖ នៅក្នុងមហាសន្និបាតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នេះនៅសណ្ឋាគារភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា បានមានប្រសាសន៍ឱ្យដឹងថា គណៈកម្មការប្រតិបត្តិរបស់សហព័ន្ធបានសម្រេចដំឡើងប្រាក់ពលកម្មរបស់កីឡាករជម្រើសជាតិម្នាក់ៗពី ១០ ដុល្លារកាលពីលើកមុនដល់ ២០ ដុល្លារក្នុងមួយថ្ងៃនាពេលនេះ ។ ការប្រកាសជាផ្លូវការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការជជែកដេញដោលគ្នាក្រោយពីគ្រូបង្វឹកនៃក្លឹបបាល់ទាត់មួយដែលកំពុងលេងក្នុងលីគកំពូលកម្ពុជាបានទម្លាយឱ្យដឹងពីបញ្ហាប្រាក់ពលកម្មនេះ ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ