ក្លឹប Fujieda របស់ ចាន់ វឌ្ឍនាកា ចាញ់ស្ពឹកមុខថ្ងៃបើកឆាក J3 League

ភ្នំពេញ៖ ក្លឹបបាល់ទាត់ Fujieda MYFC ដែលកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា លេងឲ្យក្នុងលក្ខខណ្ឌខ្ចីជើងនោះ បានបរាជ័យយ៉ាងចាស់ដៃ ក្នុងការប្រកួតបើកឆាកលីគលំដាប់ទី៣ របស់ជប៉ុន(J3 League) នារសៀលថ្ងៃទី១១ ខែមិនានេះ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះ Kagoshima United លត់ក្នុងលទ្ធផល ៥-០ ពីការប្រកួតទើបបញ្ចប់មុននេះបន្ដិច ។

ទន្ទឹមនឹងការរបូត ៣ពិន្ទុទាំងស្ពឹកមុខនេះ អ្នកគាំទ្រកម្ពុជា ក៏ខកបំណងដែលមិនបានឃើញកីឡាករ ចាន់ វឌ្ឍនាកា បង្ហាញវត្តមានលើទីលានដូចការរំពឹងផងដែរ ប៉ុន្ដែគ្រូបង្វឹកក្រុម Fujieda លោក Atsushi Oishi បានលើកឡើងថា ដោយសារ វឌ្ឍនាកា ត្រូវការពេលវេលាពង្រឹងសមត្ថភាពបន្ថែម លោកមិនទាន់ដាក់គេឲ្យលេងនោះទេ តែបើតាមគម្រោងកីឡាករកម្ពុជារូបនេះ អាចនឹងបង្ហាញវត្តមានក្នុងសប្ដាហ៍ទី៤ ខាងមុខ ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ