តើ ឡុង សុវណ្ណឌឿន ឬ ថាវ អ៊ូឡាន ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៨គីឡូក្រាម?

ភ្នំពេញ៖ នៅថ្ងៃសោរ៍ទី១១ ខែមីនានេះព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៨គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នឹងឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយ ដោយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡុង សុវណ្ណឌឿន ត្រូវជួបជាមួយអ្នកប្រដាល់ឡាវ ថាវ អ៊ូឡាន ។ នេះជាការប្រកួតដ៏កក្រើកមួយទៀតដែលគេលំបាកនឹងប៉ាន់ស្មានជាមុនណាស់ថា តើនរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ពិតប្រាកដ ? ព្រោះអ្នកប្រដាល់ទាំង ២ រូបនេះកាលជួបគ្នាក្នុងវគ្គវិលជុំសន្សំពិន្ទុនោះសុវណ្ណ ឌឿន ធ្លាប់ឈ្នះថាវ អ៊ូឡាន ដោយពិន្ទុទាំងលំបាកតែសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះមិនដឹងថាតើសុវណ្ណឌឿនបន្តឈ្នះទៀតឬ ថាវ អ៊ូឡានជាអ្នកឈ្នះវិញម្ដងនោះទេ ។

សុវណ្ណ ឌឿន ដែលមានប្រវត្តិប្រកួតចំនួន ៩៩ដងនោះធ្លាប់ឈ្នះ៨៤ដង ចាញ់១០ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២៥ដង ហើយ ៥ប្រកួតនៅក្នុងព្រឹត្តិការណ៍នេះសុវណ្ណ ឌឿន ឈ្នះបាន ៤ ប្រកួត និងចាញ់ ១ប្រកួតប៉ុណ្ណោះ។ ចំពោះអ្នកប្រដាល់ឡាវ ថាវ អ៊ូឡាន វិញមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៥ដង និងចាញ់១២ដង ដោយ៥ប្រកួតរបស់ថាវ អ៊ូឡាន ក្នុងព្រឹត្តិការណ៍នេះគេឈ្នះបាន៣ប្រកួត និងចាញ់ ២ ប្រកួត ។ ដូច្នេះ តើខ្សែក្រវាត់ទម្ងន់៦៨គីឡូក្រាមដែលមានប្រាក់រង្វាន់អមចំនួន២០លានរៀលនេះថ្លាក់ទៅក្នុងកណ្ដាប់ដៃសុវណ្ណ ឌឿន ឬ ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកប្រដាល់ឡាវ ថាវ អ៊ូឡាន ?

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ