កម្ពុជាទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការរត់កាន់ភ្លើងគប់កីឡាស៊ីហ្គេមរបស់ម៉ាឡេស៊ី

ភ្នំពេញ៖ នាខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ អត្តពលិកនៃប្រទេសម៉ាឡេស៊ីនឹងធ្វើដំណើររត់កាន់ភ្លើងគប់ដែលជាជានិមិត្តសញ្ញានៃពិធីបើកការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេមឆ្នាំ២០១៧ មកឆ្លងកាត់កម្ពុជាមុននឹងយកទៅអុជបំភ្លឺក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនាខែសីហា ខាងមុខនេះ ។

នេះគឺជាសកម្មភាពមួយស្របតាមគោលការណ៍អូឡាំពិកអន្ដរជាតិដើម្បីឈានទៅបើកការប្រកួតកីឡាលក្ខណៈអន្តរជាតិមួយជាផ្លូវការឲ្យកើតឡើង។ បើយោងតាមកម្មវិធីរត់ភ្លើងគប់របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីធ្វើដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ីនោះបានឲ្យដឹងថា បន្ទាប់ពីចេញដំណើរពីប្រទេសប្រ៊ុយណេ ភ្លើងគប់នោះនឹងត្រូវឆ្លងកាត់ប្រទេសហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀតណាម និងទីម័រខាងកើត បន្ទាប់មកទើបធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី២២ ខែមេសាខាងមុខ ហើយបន្ដដំណើរឆ្លងកាត់ប្រទេសឥណ្ឌូនេស៊ី, សិង្ហបុរី និងម៉ាឡេស៊ីចុងក្រោយគេដែលគ្រោងនឹងបញ្ចប់ត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ។

Philippines players react after scoring a point against Malaysia’s team during their volleyball women’s preliminary round at the 28th Southeast Asian Games (SEA Games) in Singapore on June 11, 2015. AFP PHOTO / ROSLAN RAHMAN

គួររំលឹកផងដែរថា ម្ចាស់ផ្ទះម៉ាឡេស៊ីដែលគ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧នោះ នឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែកក្កដាដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ២០១៧ ដោយមានកីឡា ចំនួន៣៨ប្រភេទ ដាក់ឲ្យលេងមានវិញ្ញាសា ចំនួន៤០៥ វិញ្ញាសា ក្នុងនោះមានមេដាយដាក់ឲ្យដណ្តើម ចំនួន១០៣៩មេដាយ គឺមេដាយមាសចំនួន៤០៥ប្រាក់៤០៥និងសំរិទ្ធ៥២៩មេដាយ។ ចំណែកឯកម្ពុជាវីញបានសម្រេចដាក់២៣ ប្រភេទកីឡាឱ្យចូលរួម ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ