ឯកឧត្តម នេត សាវឿន បន្តតំណែងប្រធានកីឡាបាល់ទះអាណត្តិទី៥

ភ្នំពេញ៖ មុននេះបន្តិចអង្គមហាសន្និបាតរបស់សព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការប្រកាសជាផ្លូវការថាឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងបន្តធ្វើជាប្រធានសហព័ន្ធសម្រាប់អាណត្តិថ្មី ២០១៧-២០២១ បន្ទាប់ពីអង្គមហាសន្និបាតមូលមតិគ្នាបោះឆ្នោត ជូននាព្រឹកថ្ងៃទី៧ ខែមីនានេះនៅទីស្នាក់ការគណៈកម្មាធិកាជាតិអូឡាំពិកម្ពុជា។
 

ក្នុងឋានៈជាប្រមុខនៃកីឡាដែលមានសក្ដានុពលនោះលោក នេត សាវឿន បានមានប្រសាសន៍ថា៖ «៤ឆ្នាំនៃអាណត្តិថ្មីនេះគឺជាពេលវេលាត្រូវពង្រឹងបច្ចេកទេស សម្រាប់ត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ។ លោកបន្តថាពីពេលនេះទៅកីឡាថ្នាលសម្រាប់ត្រៀមឆ្នាំ២០២៣ និងការប្រកួតកីឡាអន្តរជាតិនានាត្រូវតែល្អក្នុងកម្រិតអាស៊ានតែម្ដង។

 

ក្រៅពីនេះ លោក ស សុខា,លោក គង់ វិបុល,លោក ប៊ូ ជុំសេរី, លោក តៀត ច័ន្ទថារិទ្ធិ, លោក ឌី វិជ្ជា, លោក ខូវ សម្បិត្ត , លោក សុខ ហុង,លោក ជាម ឃុនណាត, លោក វុឌ ផល្លី, លោកឡាក់ សំអាត, លោកសំ សោតតាន់ និង លោក ជា ចំរើន ធ្វើជាអនុប្រធានសហព័ន្ធកីឡាបាល់ទះ ជាមួយនឹងសមាជិក១០រូបផ្សេងទៀត៕
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ