U18 ភ្នំពេញក្រោន ចាញ់ឈុតធំស្វាយរៀង ០-២

ការប្រកួតមិត្តភាពរវាងក្រុមយុវជនអាយុក្រោម១៨ឆ្នាំ របស់ភ្នំពេញក្រោន បើកទ្វារទទួលស្វាគមន៍ក្រុមឈុតធំរបស់ក្លឹបស្វាយរៀង អែហ្វស៊ី នៅកីឡដ្ឋាន RSN របស់ខ្លួន។ ការប្រកួតក្នុងតង់ទី១ មានការវាយលុកគ្នាទៅវិញទៅមក ដើម្បីរកឱកាសបំប៉ោងសំណាញ់ទីរបស់គូប្រកួតរៀងៗខ្លួន ធ្វើឱ្យសមរភូមិវាលស្មៅបៃតងខ្ចី ប្រែទៅជាទីលានប្រកួតដែលប្រកបទៅដោយ មហិច្ចតាចង់ឈ្នះរបស់ក្រុមទាំងពីរ។ យ៉ាងណាមិញ ក្នុងតង់ទី១នេះ អ្នកដែលបានបង្កើតឱកាសបានសម្រេច នោះគឺ ក្រុមស្វាយរៀង អែហ្វស៊ី ដែលអាចរកបានគ្រាប់បាល់បំបែកពងមាន់របស់ខ្លួនទាំងព្រឹកមុន ដោយកីឡាករ ផុន ភារ៉ា ចប់តង់ទី១ ស្វាយរៀង អែហ្វស៊ី នាំមុខ ១ ទល់នឹង ០។

1

2

5

3

ចូលមកដល់តង់ទី២ ក្រុមយុវជនរបស់ម្ចាស់ផ្ទះ ភ្នំពេញក្រោន បានបើកការវាយមកយ៉ាងសន្ធាប់ទៅលើគូប្រកួតរបស់ខ្លួន បំណងចង់បានបំបែកពងមាន់របស់ខ្លួន ប៉ុន្តែនៅតែមិនអាចទម្លុះខ្សែការពារដ៏រឹងមាំរបស់ស្វាយរៀងបាន បើទោះបីថាខ្លួនក៏មានឱកាសស៊ុតមួយចំនួនផងដែរ តែមិនចំទី ផ្ទុយទៅវិញខ្លួនបាន ធ្លោយធ្វើឱ្យរបូតមួយគ្រាប់ទៀត ដែលរកបានដោយកីឡាករជប៉ុន Tani របស់ក្រុមស្វាយរៀងទៅវិញ។ ចប់ការប្រកួតក្រុមយុវជនភ្នំពេញក្រោន ០ ស្វាយរៀង អែហ្វស៊ី ២។

គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតមិត្តភាព ក៏ដូចជាការកម្តៅសាច់ដុំរបស់ក្រុមយុវជនភ្នំពេញក្រោន មុននឹងខ្លួនបើកទ្វារស្វាគមន៍ក្រុម Kashima Antlers របស់ជប៉ុន ក្នុងកម្មវិធី Asia U18 Champions Trophy 2015 នាថ្ងៃទី១៤ ខែតុលា ខាងមុខនេះផងដែរ៕

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ