លោក Lee Tae Hoon ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ U-15 វិញ

ភ្នំពេញ៖ ស្របពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ប្រកាសតែងតែបុរសជនជាតិប្រេស៊ីលលោក Leonardo Luis ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ២០១៧ កាលពីម្សិលមិញ សហព័ន្ធកីឡាបានប្រកាសផងដែរថា លោក Lee Tae Hoon ដែលទើបផុតកុងពីក្រុមជម្រើសជាតិនោះ ត្រូវបានសហព័ន្ធផ្ដល់ឱកាសឲ្យលោកធ្វើការងារជាមួយសហព័ន្ធបន្ដ តាមរយៈការដឹកនាំក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៥ឆ្នាំ(U-15)កម្ពុជាវិញ ។

នេះជាលើកទី១ហើយ ដែលគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon ផ្លាស់មកដឹកនាំក្រុមយុវជន U-15កម្ពុជា ក្រោយចំណាយពេលជិត ១០ឆ្នាំ ដើម្បីធ្វើការក្នុងគ្រួសារបាល់ទាត់កម្ពុជា ។ លោក Lee បានចុះកុងត្រាដឹកនាំក្រុមជម្រើសជាតិលើកដំបូង ចាប់ពីខែសីហា ឆ្នាំ២០១០ ដល់ខែកក្កដា ឆ្នាំ២០១២ បន្ទាប់មកលោកបានសម្រេចមួយរយៈ មុននឹងចុះកុងត្រាដឹកនាំជម្រើសជាតិលើកទី២ នៅសីហា ឆ្នាំ២០១៣ ដល់ចុងខែកក្កដា ឆ្នាំ២០១៥ និងលើកទី៣ ចាប់ពីខែសីហា ឆ្នាំ២០១៥ ដល់ចុងខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ