ការពារជាតិ លត់ បឹងកេតអង្គរ ៣-០ រក្សាកំណត់ត្រាឈ្នះជើងទី១

ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិ បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង ក្រោយលត់ក្រុមបឹងកេតអង្គរ ដោយលទ្ធផល ៣-០ ដើម្បីរក្សាកំណត់ឈ្នះជើងទី១ លើក្រុមការពារតំណែងជើងឯកនេះ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈកាលពីជួបគ្នាជើងទី១ រដូវកាលមុន ក្រសួងការពារជាតិ បានទទួលជ័យជម្នះក្នុងទឹកដីដោយលទ្ធផល ២-១ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រសួងការពារជាតិ គឺកើតឡើងនៅតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករកូរ៉េខាងជើង Choe Myong Ho ចំនួន ២គ្រាប់នៅនាទីទី១០ និងនាទីទី១៣ និងកីឡាករវ័យក្មេង ច្រឹង ពលរដ្ឋ រកបានគ្រាប់បាល់ទី៣ នៅនាទីទី៣០ ។ ដោយឡែកក្រុមបឹងកេតអង្គរ ក៏មានឱកាសម្ដងម្កាលផងដែរ ប៉ុន្ដែធ្វើមិនបានសម្រេចឡើយ ដោយាសារការរារាំងដ៏ល្អពីសំណាក់ខ្សែការពារក្រុមក្រសួងការពារជាតិ  ។

គួរបញ្ជាក់ថា ក្រោយទទួលបានជ័យជម្នះលើកនេះ ក្រុមក្រសួងការពារជាតិ បានឡើងទៅឈរចំណាត់ថ្នាក់លេខ៤ ជាបណ្ដោះអាសន្ន បន្ទាប់ពីបញ្ចប់ការប្រកួត ២លើកឈ្នះ១ និងស្មើ១ ដើម្បីទទួលបាន ៤ពិន្ទុ ។ ចំណែកក្រុមជើងឯកឆ្នាំចាស់បឹងកេតអង្គរ បានរក្សាចំណាត់ថ្នាក់លេខ៩ ក្នុងតារាងពិន្ទុដដែល ក្រោយឆ្លងផុត ២ប្រកួតដូចគ្នាស្មើ១ និងចាញ់១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ