លីគកំពូលកម្ពុជា៖ តើបឹងកេតអាចសងសឹកការពារជាតិបានទេល្ងាចនេះ?

ភ្នំពេញ៖ គូប្រកួតដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ដើមរដូវកាលថ្មីនៃលីគកំពូលកម្ពុជាគឺជំនួបរវាងក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ និងក្រុមជើងឯករងក្រសួងការពារជាតិនឹងប្រកួតផ្លូវការនាវេលាម៉ោង ៦ល្ងាចនេះហើយ នៅលើទីលានពហុកីឡដ្ឋានជាតិ បន្ទាប់ពីការប្រកួត ដែលគ្រោងធ្វើឡើងតាំងពីថ្ងៃទី១៨ ខែកុម្ភៈនេះ ត្រូវបានលើកពេលដោយបឹងកេតជាប់ទៅប្រកួតពាន AFC Cup 2017 វគ្គចែកពូលនៅម៉ាឡេស៊ី ។


កាលពីរដូវកាលមុន ជួបគ្នាជើងទី១ នៅលើទឹកដីកីឡដ្ឋានស្ដាតចាស់របស់ក្រសួងការពារជាតិ ក្រុមម្ចាស់ផ្ទះនេះ បានយកឈ្នះក្រុមបឹងកេតអង្គរ ដោយលទ្ធផល ២-១ មុននឹងក្រុមខ្លាំងទាំងពីរ ប្រកួតស្មើគ្នានៅជើងទី២ ដោយលទ្ធផល ២-២ នៅលើទឹកដីបឹងកេតអង្គរវិញម្ដង ។ ដូច្នេះចាំមើលជួបគ្នាជើងទី១ ក្នុងទឹកដី នារដូវកាលថ្មីនេះ តើក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមបឹងកេតអង្គរ អាចសងសឹកក្រសួងការពារជាតិបាន ឬក៏អត់?

ប៉ុន្ដែយ៉ាងណាក្រុមលំដាប់កំពូលទាំងពីរ បានឆ្លងផុត ១ប្រកួតរួចមកហើយ តែធ្វើមិនបានល្អដូចកាលពីរដូវកាលមុន ដែលស្ទើរតែមិនស្គាល់ពាក្យចាញ់នោះទេ ប៉ុន្ដែដើមរដូវកាលថ្មីនេះ ក្រុមបឹងកេតអង្គរ បានប្រកួតស្មើក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-២ និងក្រុមក្រសួងការពារជាតិ ប្រកួតស្មើក្រុម Cambodian Tiger ដោយលទ្ធផល ០-០ នៅលើទឹកដីរបស់ខ្លួន ដើម្បីទទួលបាន ១ពិន្ទុរៀងៗខ្លួនប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ