ភ្នំពេញក្រោន បង្ហាញឯកសណ្ឋានថ្មីក្នុងទឹកដីមុនជួបក្រុមប៉ូលីសនៅថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ បន្ទាប់បានឈរនៅកំពូលតារាងជាបណ្តោះអាសន្នក្នុងការប្រកួតលីគកំពូលកម្ពុជាដោយមាន ៦ ពិន្ទុពេញក្នុងដៃរួចមក ក្លឹបជើងឯក ៦ សម័យកាល ភ្នំពេញក្រោន បានធ្វើការបង្ហាញឯកសណ្ឋានថ្មីរបស់ខ្លួនសម្រាប់រដូវកាលឆ្នាំ២០១៧​នេះ ដែលជាឈុតត្រូវប្រើប្រាស់សម្រាប់ការប្រកួតក្នុងដី ខណៈដែលឈុតក្រៅទឹកដី និងឈុតហ្វឹកហាត់មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ ។


ជាងនេះទៅទៀត ឯកសណ្ឋានថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាលើកដំបូងនៅថ្ងៃអាទិត្យ ទី៥ ខែមីនាខាងមុខ នៅក្នុងជំនួបជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅកីឡដ្ឋាន RSN នាវេលាម៉ោង ៦ ល្ងាច ។ យ៉ាងណាក៏ដោយឈុតថ្មីនេះមិនទាន់មានដាក់លក់នៅឡើយទេ ដោយត្រូវរង់ចាំប៉ុន្មានសប្តាហ៍ខាងមុខទៀត ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ