ព្រឹត្តិការណ៍ប្រណាំងយានយន្តដ៏ធំនៅខេត្តបាត់ដំបងរកឃើញអ្នកឈ្នះហើយ

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូកម្រិតអាជីពទាំងថ្នាក់ជាតិ និងអន្តរជាតិ Power Festival លើកទី២ និងការប្រណាំង ខារ៉ា ខាប់ ២០១៧ រយៈពេល២ថ្ងៃ នៅទឹកដីខេត្តបាត់ដំបង នោះបានរកឃើញអ្នកឈ្នះហើយ ។ លោក ហូរ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា បានឲ្យដឹងថា៖ «ការប្រកួតនាឆ្នាំនេះ អ្វីដែលសហព័ន្ធបានរៀបចំធ្វើឱ្យប្លែកជាងឆ្នាំមុននោះ គឺមានការសម្ដែងនូវយន្ដហោះស្លាបធុនតូចក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Heli Star បូករួមទាំងរថយន្ដប្រណាំងធុនតូចជាច្រើនគ្រឿងផ្សេងទៀត ។»

ចំពោះលទ្ធផលការប្រកួតទាំង២ជើង Class A លេខ១ បានកីឡាករ មីង សេង, លេខ២ Quochuy, លេខ៣ Nhoc Ho អ្នកសិតជាកីឡាករវៀតណាម ។ ចំណែក Class B លេខ១ គឺកីឡាករ ខុម គីមហាប់, លេខ២ ពេជ្រ គីមស្រ៊ុន, លេខ៣ សុខ សួនណារុន ។ ចំពោះ Class C លេខ១ កីឡាករ វ៉ាន់ សកល, លេខ២ ទី សុភ័ក្រ្ត, លេខ៣ មូល ភិរុណ ។ សម្រាប់ Class D វិញលេខ១ កីឡាករ ដួង ពៅ, លេខ២ ឃុន ដេវីដ, លេខ៣ K C ចំណែកឯ Class E លេខ១ កីឡាករ នាង ណារ៉ាត់ លេខ២ មួង តុលា លេខ៣ ព្រហ្ម ចាន់ដារ៉ូ ។

ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា លោក មៀច សុផាន់ណា បានវាយតំលៃខ្ពស់ចំពោះក្រុមការងារដែលបានរៀបចំព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងការគាំទ្រច្រើន ហើយលោកសង្ឃឹមថា វិស័យកីឡាយានយន្តនៅកម្ពុជានឹងមានការផុសផុល តាមរយៈសកម្មភាពនេះ ហើយវាក៏អាចជាសារមួយក្នុងការផ្លាស់ប្តូរផ្នត់គំនិតយុវជនដែលធ្លាប់តែបង្ហោះម៉ូតូអនាធិបតេយ្យ តាមទីសាធារណៈឱ្យពួកគាត់ងាកចូលរួមជាមួយសហព័ន្ធក្នុងការហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីត្រៀមការប្រកួតនានានៅពេលអនាគត ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ