លោក វ៉ាត់ ចំរើន៖ គ្រូបង្វឹកទាំងអស់ត្រូវយល់ដឹងឱ្យច្បាស់ពីអនាម័យ និងការថែទាំខ្លួនរបស់អត្តពលិក

ភ្នំពេញ៖ ក្នុងទិសដៅប្រឹងប្រែងត្រៀមខ្លួនឱ្យបានល្អសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣នាពេលខាងមុខនោះ គ្រូបង្វឹកជម្រើសជាតិកម្ពុជាទាំងអស់ ត្រូវតែដឹងពីការថែទាំសុខភាពរបស់អត្តពលិកឱ្យបានច្បាស់ ទាំងការហូបចុក ស្នាក់នៅ និង អនាម័យប្រចាំថ្ងៃ។ នេះបើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។


លោកបានមានប្រសាសន៍បែបនេះនៅក្នុងអង្គសិក្ខាសាលាស្ដីពីផៃនការ និងទ្រឹស្ដីហ្វឹកហ្វឺនរបស់ គ្រូបង្វឹកជម្រើសជាតិ លើប្រធានបទ អនាម័យកីឡា នឹងការថែទាំខ្លួនប្រាណ របស់កីឡាករ-កីឡាការិនី កាលពីពេលថ្មីៗកន្លងទៅនេះ ។ លោកបានមានប្រសាសន៍បែបនេះថា៖ «គ្រូបង្វឹកទាំងអស់ ត្រូវតែយល់ដឹងពីបញ្ហាទាំងអស់នេះកីឡាត្រូវការចាំបាច់នូវអនាម័យ ព្រោះថា កីឡាខុសពីវិស័យនានាវានឹងអាចមានផលប៉ះពាល់ជាខ្លាំងដល់សុខភាព ក៏ដូចក្នុងការហ្វឹកហាត់ ការប្រកួតរបស់កីឡាករ-កីឡាការិនីជាក់ជាមិនខាន បន្ថែមពីនេះក៏ត្រូវយល់ដឹង ឲ្យកាន់តែច្បាស់ពីអនាម័យក្នុងកីឡា ។ តើអាហារបែបណា ត្រូវញ៉ាំពេលណា បើយើងប្រើប្រាស់របប អាហារមិនបានត្រឹមត្រូវនោះវា នឹងប៉ះពាល់ដល់សុខភាព និងការហាត់ហ្វឹកហ្វឺន របស់កីឡាករជាក់ជាមិនខាន ។»

លោកបន្ថែមថា៖ គ្រូបង្វឹកទាំងអស់ត្រូវយល់ដឹងឲ្យកាន់តែច្បាស់ ពីតួនាទីគ្រោងឆ្អឹង សាច់ដុំ និងសមត្ថភាពរាងកាយ ក្នុងការលេងកីឡា ហើយក៏ដើម្បីស្គាល់ពីយន្ដការ និងគោលការណ៍មួយចំនួន ដែលមានផលប៉ះពាល់ ដល់ចលនារបស់ រាងកាយកីឡាករផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ