កីឡាករ Wayne Rooney អាចនឹងទៅលេងនៅប្រទេស ចិន

អ្នកតំណាងរបស់កីឡាករ Wayne Rooney លោក Paul Stretford កំពុងនៅប្រទេស ចិន​ ដើម្បីមើលថាលោកអាចនឹងពិភាក្សានាំយកខ្សែប្រយុទ្ធរូបនេះចាកចេញពីក្លឹបបិសាចក្រហម Manchester United។

អ្វីៗនៅមិនទាន់ច្បាស់នៅឡើយថាតើកីឡាកររូបនេះអាចនឹងទៅប្រទេស ចិនមុននឹងទីផ្សាដោះដូរកីឡាករនៅទីនោះបិទឬយ៉ាងណានោះទេខណៈដែលការដោះដូរនឹងត្រូវបិទនៅថ្ងៃទី ២៨ កុម្ភៈ។

ប៉ុន្តែជាការពិត លោក Stretford បានធ្វើដំណើរទៅប្រទេស ចិន ដោយមានច្បាស់ថាលោក Jose Mourinho នឹងផ្តល់សិទ្ធិឲ្យកីឡាករ Rooney វ័យ ៣១ ឆ្នាំរូបនេះចាកចេញ។

គួរបញ្ជាក់ផងដែរថា ទោះបីជាកីឡាកររូបនេះមិនចាកចេញនៅក្នុងខែនេះក៏ពិតមែន ប៉ុន្តែច្បាស់ថាកីឡាកររូបនេះនឹងចាកចេញនារដូវក្តៅខាងមុខនេះ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ