UEFA Europa League: លទ្ធផលការប្រកួតវគ្គ​ ៣២ ក្រុមចុងក្រោយជើងទី ១ 

ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី ២ បានឈានមកដល់ជុំ ៣២ ក្រុមចុងក្រោយ ជើងទី ១ ត្រូវបានធ្វើឡើងកាលពីយប់មិញនេះ។ ដែលក្នុងជុំនេះការប្រកួតកាន់តែស្វិតស្វែងដោយសារតែក្លឹបនីមួយៗបានប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណាទទួលបានជ័យជម្នះឆ្លងផុតទៅវគ្គជម្រុះបន្តទៀត។

នៅក្នុងយប់មិញនេះការប្រកួតវគ្គ ៣២ ក្រុមចុងក្រោយ ជើងទី ១ មានចំនួន ៧ គូរដោយក្នុងនោះយើងឃើញថាក្លឹបបិសាចក្រហម Manchester United បានយកឈ្នះលើក្លឹប St-Etienne ក្នុងលទ្ធផល ៣-០។ នៅក្នុងការប្រកួទដ៏ស្វិតស្វែង ហើយក៏ជាការប្រកួតដ៏មានន័យសម្រាប់កីឡាករ Paul Pogba ផងដែរខណៈដែលខ្លួនប្រកួតជាមួយក្រុមបងប្រុសក្នុងការប្រកួតយប់មិញនេះ។

តែទោះជាយ៉ាងណាប្រាកដណាស់មានមួយក្រុមសប្បាយនិង​ មួយក្រុមទៀតទទួលលទ្ធផលមិនល្អស្របពេលដែលក្លឹបម្ចាស់ផ្ទះ Manchester United  បានទទួលជ័យជម្នះក្នុងលទ្ធផល⁣ ៣-០ ជាមួយនឹងគ្រាប់បាល់ Hat-Trick របស់កីឡាករខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំ Zlatan Ibrahimovic នៅនាទីទី ១៥, ៧៥ និង ៨៨ ផងដែរ។

គូរដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឹក្លឹប AS Roma បានយកឈ្នះលើក្លឹប Villarreal របស់អេស្ប៉ាញ ក្នុងលទ្ធផល ៤-០ ខណៈដែលក្លឹប Tottenham Hotspur ចាញ់ក្លឹប Gent ១-០។

លោកអ្នកអាចមើលលទ្ធផលនៃការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Europa League វគ្គ​ ៣២ ក្រុមចុងក្រោយជើងទី ១ បាននៅខាងក្រោម៖

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Europa League ២០១៦-២០១៧ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ Friends Arena ទីក្រុង Solna ប្រទេស ស៊ុយអែត។

រីឯជើងឯកការប្រកួត UEFA Europa League នឹងមានសិទ្ធិក្នុងការចូលរួម 2017–18 UEFA Champions League ព្រមទាំងទទួលបានសិទ្ធិទៅលេងជាមួយនឹងជើងឯក 2016–17 UEFA Champions League ក្នុងការប្រកួត 2017 UEFA Super Cup ផងដែរ៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Europa League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ